Sweet យ៉ាងហ្នឹង! Ton Arch តែងតែ Tag ឈ្មោះ Taew ដាក់លើបេះដូង និងកែវភ្នែករបស់គេ គ្រប់រូបភាពដែលផុសជាមួយគ្នា

ប្រទេសថៃ៖  តារាស្រីល្បីនៃប្រទេសថៃ កញ្ញា Nathaphon Temirak ឈានចូលវ័យ ៣០ នៅឆ្នាំនេះហើយក៏ដោយ ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងការគាំទ្រមិនតិចឡើយ ខណៈទីផ្សារសិល្បៈរបស់នាង នៅតែមានជាហូរហែរ ចំណែកឯរឿងស្នេហាវិញក៏រលូនមិនចាញ់គូស្នេហ៍ផ្សេងដែរ។

ថ្មីៗនេះ ទំព័រ Facebook Dara News បានបង្ហោះរូបភាពរបស់ Nathaphon Temirak ដែលគេស្គាល់ថា Taew និងគូស្នេហ៍លោក Arch ហើយក៏បានរៀបរាប់ពីរឿងរ៉ាវក្ដីស្រលាញ់របស់គេទាំងពីរ​ខណៈរឿងរ៉ាវនោះ គួរឱ្យរំភើបខ្លាំងមែនទែន។

82992393_124373685751791_7241063339181211648_n

សារទាំងនោះមានដូចតទៅ៖

Arch សង្សារបស់​Taew តែងតែ​Tag ឈ្មោះ​​ Taew ដាក់ចំបេះដូង និងកែវភ្នែក របស់គាត់នៅពេលដែលគាត់ផុសជាមួយTaewម្ដងៗ😍❤️ដែលនេះក្នុងន័យបញ្ជាក់ថា Taew ជាមនុស្សស្រីតែម្នាក់គត់នៅក្នុងបេះដូង និង ស្រលាញ់ស្មើនឹងកែវភ្នែក ❤️

ខាងក្រោមនេះ ជាប្រវិត្តស្នេហារយះពេល13ឆ្នាំរបស់Taew និង គូរស្នេហ៍។

១. និយាយ​ពី​អាជីព Taew Natapohn គឺ​ជា​តារា​សម្ដែង​ជួរ​មុខ​មួយ​រូប ខណៈ Ton Aach គឺ​ជា​បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ នៅ​ធនាគារ KBank។💙

២. ស្នេហា​របស់​អ្នក​ទាំង​ពីរ ប្រើ​ពេល​វេលា​មើល​ចិត្ត​គ្នា​ចំនួន 13ឆ្នាំ​ហើយ​គិត​មក​ដល់​ពេល​នេះ។

៣. អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្គាល់​​គ្នា តាំង​ពី​ Taew នៅ​រៀន​ថ្នាក់​ទី​៩ ដោយ​សារ Taew គឺ​ជា​មិត្តភ័ក្ដិ​ប្អូន​ស្រី​របស់ Ton

៤. Taew គឺ​ជា​ស្នេហា​ដំបូង​របស់ Thon តែ​ម្ដង ដោយ​សារ​នាង​មាន​សម្រស់​គួរ​ឲ្យ​ចាប់​ចិត្ត និង​មាន​បុគ្គលិកលក្ខណៈ​ដែល​ Ton ត្រូវការ។

៥. ដំបូង​ឡើយTon មិន​ហ៊ាន​ញ៉ែ​​ Taew ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​ដោយ​ដឹង​ថា Taew ចូលចិត្ត​ស្ដាប់​ចម្រៀង Ton ក៏​ផ្ញើ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា “คิดลึก” (គិតជ្រៅ) ឲ្យ​នាង​បាន​ស្ដាប់ ដើម្បី​ជា​​ឲ្យ​នាង​បាន​ដឹង​ពី​ចិត្ត​របស់​គេ​ខ្លះ។

៦. Ton ត្រូវ​ចំណាយ​ពេល​តាម​ញ៉ែ១ឆ្នាំ​និង​៧​ខែ ទម្រាំ​អាច​ក្លាយ​ជា​សង្សារ​របស់​ Taew បាន។

៧. តាំង​ពី​ថ្ងៃ​ដំបូង​ដែល​ពួក​គេ​សម្រេច​ចិត្ត​​ធ្វើ​ជា​សង្សារ ទំនាក់ទំនង​របស់​ពួក​គេ​ក៏​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ចាស់​ទុំ​រហូត។

៨. Ton ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ថា​ចង់​រៀបការ​នៅ​ពេល​ខ្លួន​មាន​អាយុ ៣៤ឆ្នាំ ប៉ុន្តែ​ពេល​នេះ​គេ​ទើប​អាយុ ៣១ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​អ្នក​គាំទ្រ​ត្រូវ​ចាំ ៣ឆ្នាំ​ទៀត​ទើប​អាច​ឃើញ Taew ស្លៀក​ឈុត​រៀបការ។

៩. នៅពេល Ton ញ៉ែ​ Taew នោះ សាមីខ្លួន​គឺ​ជា​អ្នក​ចែចង់​ដោយ​ខ្លួន​ឯង​ទាំង​អស់ ដោយ​មិន​មាន​ការ​ជួយ​ ឬ​ក៏​គាំទ្រ​ពី​ប្អូន​ស្រី​ឡើយ ព្រោះ​នាង​មិន​ចង់​ឲ្យ​​បង​ប្រុស​ជាមួយ​មិត្ត​ក្លាយ​ជា​សង្សារ​នឹង​គ្នា​ដោយ​ខ្លាច​ថា​បើ​មាន​រឿង​បែក​គ្នា​ខ្លួន​នាង​នឹង​លំបាក។

១០. Taew គឺ​ជា​មនុស្ស​ស្រី​ដែល​ពិបាក​ញ៉ែ​ខ្លាំង ព្រោះ Ton ត្រូវ​​សារភាព​សុំ​នាង​ធ្វើ​សង្សារ​​៣​ដង​ទើប​នាង​យល់​ព្រម ៕

Credit រូបភាព និង អត្ថបទពីទំព័រ Dara News

83288370_124373745751785_5581401200487563264_n

83340389_124373702418456_108740716439535616_n

83486508_124373819085111_4519326698096820224_n

83581526_124374045751755_1631228725049688064_n

83589718_124373975751762_7185915224661164032_n

83700666_124373995751760_7289569136454139904_n

83707109_124374022418424_3217838752848150528_n

83721065_124373775751782_5625152911345451008_n

83737763_124374105751749_7558712918460596224_n

83787479_124373725751787_2127329711532015616_n

83886762_124373865751773_2542155983900114944_n

84010430_124373925751767_3211609126123601920_n

84071355_124373792418447_737305658335952896_n

84086307_124373669085126_7684339307414290432_n

84291330_124373859085107_5619017546268147712_n

84111564_124373899085103_5487427444900102144_n