បុរសគ្រប់រូបមិនគួរមើលរំលង!!! សម្លៀកបំពាក់ទាំង ១៣ ដែលធ្វើឱ្យពួកគេមើលទៅគឺមិនស្រស់សង្ហា!!!

បើតាមជំនឿដ៏ពេញនិយម បុរសៗគឺពុំសូវចាប់អារម្មណ៍នឹងម៉ូដទាន់សម័យដូចស្រីៗនោះទេ ហើយពួកគេចំណាយប្រាក់មិនច្រើនលើសម្លៀកបំពាក់ដូចស្រីៗនោះដែរ។ ការស្ទង់មតិជាច្រើនបាននិយាយថា ភាពខុសគ្នារវាងថ្លៃដើមនៃសម្លៀកបំពាក់របស់បុរស និងស្ត្រីគឺប្រហែល ១០ ដុល្លារក្នុងមួយខែ។ តែផ្ទុយទៅវិញមានបុរសមួយចំនួនបានយកចិត្តទុកដាក់លើសម្លៀកបំពាក់របស់ពួកគេខ្លាំងជាងស្រីៗទៅទៀត។ ហើយក៏ចំណាយប្រាក់មិនតិចជាងស្រីៗផងដែរ។ ប៉ុន្តែពួកគេខ្លះបានបង្កើតកំហុសមួយ ដោយធ្វើការរៀបចំខ្លួនមិនត្រឹមត្រូវ។ បើទោះបីពួកគេប្រើរបស់របរថ្លៃ និងល្អប៉ុណ្ណាក៏ដោយ ប្រសិនបើយើងមិនចេះរៀបចំវាទេ នោះវានឹងធ្វើអោយពួកគេបាត់បង់ភាពស្រស់ស្អាតមួយកំរិត។

នៅទីនេះគេហទំព័រ kalib9 នឹងធ្វើការណែនាំអំពីកំហុសឆ្គងមួយចំនួនដល់បុរសគ្រប់គ្នាទៅលើការស្លៀកសម្លៀកបំពាក់។ នេះគឺជាបញ្ជីនៃកំហុសទូទៅដែលបុរសធ្វើជាមួយស្ទីលរបស់ពួកគេ។ វានឹងជួយអ្នកឱ្យឈរនៅលើចំនុចកំពូលជានិច្ច។

១. ពាក់ខ្សែក្រវ៉ាត់ព្យួររួមជាមួយខ្សែក្រវ៉ាត់

1

សម្លៀកបំពាក់បុរាណនេះបានត្រលប់ទៅម៉ូដទាន់សម័យវិញ។ នោះហើយជាមូលហេតុដែលដំបូន្មានដំបូងសម្រាប់ថ្ងៃនេះមានអ្វីដែលត្រូវធ្វើជាមួយសម្លៀកបំពាក់បែបនេះ។ ឈុតនេះមើលទៅល្អប្រសើរប្រសិនបើអ្នកពាក់តែខ្សែក្រវ៉ាត់ រឺជាមួយតែខ្សែក្រវ៉ាត់ព្យួរ។ វាអាស្រ័យលើអ្នកក្នុងការសំរេចថាត្រូវជ្រើសរើសមួយណា។ ប៉ុន្តែកុំពាក់វាក្នុងពេលតែមួយ នេះមិនមែនជាភាពស្រស់ស្អាតនោះទេ។

២. ពាក់អាវធំដែលខ្លីជាងអាវរងាររបស់អ្នក

2

អាវធំគឺជាវត្ថុសកលមួយដែលនៅក្នុងទូខោអាវរបស់បុរស។ ប៉ុន្តែមានរឿងសំខាន់មួយដែលអ្នកគួរតែដឹងនោះគឺ ព្យាយាមកុំឱ្យពាក់អាវធំដែលខ្លីជាងអាវរងាររបស់អ្នក។ វាអាចបំផ្លាញរូបរាងសង្ហាទាំងមូលរបស់អ្នក។

៣. ការស្ពាយកាបូបជាមួយអាវធំបែបបុរាណរបស់អ្នក

3

នៅសតវត្សរ៍ទី ២១ ម៉ូដទាន់សមួយអនុញ្ញាតឱ្យយើងរួមបញ្ចូលគ្នានូវសម្លៀកបំពាក់តាមរបៀបផ្សេងៗគ្នា។ ប៉ុន្តែអាវធំបែបបុរាណបូករួមនឹងសាកាដូមិនមែនជាគ្រឿងបន្សំល្អបំផុតទេ។ យកល្អគួរតែជ្រើសរើសយកកាបូបយួរដៃជំនួសវិញ។

៤. ពាក់នាឡិកាខូច

4

មានការប្រជុំសំខាន់មួយនៅសប្តាហ៍នេះដែលអ្នកត្រូវបង្ហាញខ្លួន នៅមុខមហាជន ខណៈពេលដែលនាឡិកាដ៏មានតំលៃថ្លៃរបស់អ្នកឈប់ដំណើរការនៅថ្ងៃនោះ។ បុរសជាច្រើននៅតែពាក់ពួកវា ទោះបីជាពួកគេខូចក៏ដោយ។ ប៉ុន្តែនេះគឺជាកំហុសដ៏ធំមួយដែលពួកគេប្រហែលជាគិតមិនដល់។

៥. ការពាក់ក្រវ៉ាត់កខ្លីពេក

5

ទោះបីជាការពិតដែលថាច្បាប់នេះត្រូវបានគេស្គាល់ច្បាស់ក៏ដោយ ជួនកាលបុរសមិនបានយកចិត្តទុកដាក់លើវានោះទេ។ នៅពេលអ្នកពាក់ក្រវ៉ាត់កសូមចាំថាវាមិនគួរខ្លីពេក ឬវែងពេកទេ។ មានច្បាប់ទូទៅមួយ៖ ចុងក្រវ៉ាត់កគួរតែគ្របដណ្តប់លើក្បាល់ខ្សែក្រវ៉ាត់។

៦. ពាក់វ៉ែនតារបស់អ្នកលើក្បាលរបស់អ្នក

6

យើងមិនអាចនិយាយបានថាប្រសិនបើអ្នកពាក់វ៉ែនតានៅលើក្បាលរបស់អ្នកវានឹងមើលទៅមិនស្អាតនោះទេ ប៉ុន្តែវាពិតជានឹងបំផ្លាញស្ទីលម៉ូដសក់របស់អ្នកជាមិនខាន។ លើសពីនេះទៅទៀតប្រសិនបើក្បាលរបស់អ្នកមានរាងពងក្រពើ - នេះនឹងសង្កត់ធ្ងន់លើវា។ ដាក់វ៉ែនតារបស់អ្នកនៅក្នុងហោប៉ៅអាវខាងមុខ ឬព្យួរវានៅលើអាវរបស់អ្នក។ នេះមើលទៅទាន់សម័យជាង!

៧. ស្លៀកសម្លៀកបំពាក់កីឡាដោយមិនមានអ្វីផ្សេងទៀតនៅពីលើ

7

ខោទ្រនាប់កីឡាគួរតែត្រូវបានគេចាត់ទុកថាជាស្រទាប់ទីមួយក្នុងករណីទាំងអស់ និងមិនមានករណីលើកលែងឡើយ។ អ្នកអាចជ្រើសរើសខោខ្លី ឬអាវយឺតដើម្បីពាក់លើពួកវា។ នេះមិនមែនគ្រាន់តែជាបញ្ហានៃម៉ូតប៉ុណ្ណោះទេតែវាក៏ទាក់ទងនឹងវិន័យផងដែរ។

៨. រក្សាទុកលុយក្រដាស និងកាក់នៅក្នុងហោប៉ៅរបស់អ្នក

8

ការយកសាច់ប្រាក់ដាក់ក្នុងហោប៉ៅរបស់អ្នកគឺជាគំនិតមិនល្អ។ ទិញកាបូបស្បែក - នេះគឺជាកត្តាចាំបាច់សម្រាប់បុរសទាន់សម័យ! វាក៏ជារឿងជាក់ស្តែងផងដែរ។ កាបូបមិនមែនគ្រាន់តែដាក់លុយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាតធនាគារ និងប័ណ្ណបើកបររបស់អ្នកផងដែរ។ តើអ្នកចង់ដឹងពីរបៀបជ្រើសរើសកាបូបដែលសមរម្យដែរ ឬទេ?

៩. ដាក់ឡេវអាវខាងលើ

9

ប្រសិនបើអ្នកចង់ទាក់ទាញចំណាប់អារម្មណ៍របស់ស្ត្រី សូមកុំដាក់ឡេវអាវខាងលើរបស់អ្នក។ វានឹងធ្វើឱ្យអ្នកមើលទៅសង្ហាជាងមុន! ប៉ុន្តែវាសំខាន់ណាស់ដែលមិនធ្វើឱ្យវាហួសប្រមាណ។ បុរសខ្លះក៏ទុកចំហឡេវទី ២ និងទី ៣ ប៉ុន្តែប្រសិនបើអ្នកមិននៅក្នុងក្លឹបរាត្រី នេះអាចមើលទៅមិនសមរម្យ។ ហើយក៏មានករណីខ្លះដែលអ្នកនៅតែអាចដាក់ឡេវអាវខាងលើបាន។

១០. ដាក់របស់របរនៅក្នុងហោប៉ៅខោរបស់អ្នក

10

យើងបាននិយាយរួចហើយអំពីកាបូបស្ពាយ និងកាបូបថេប្លេត។ ឥឡូវនេះព័ត៌មានជំនួយមួយបន្ថែមទៀតអំពីពួកវា៖ កុំភ្លេចដាក់របស់របរផ្ទាល់ខ្លួនរបស់អ្នកទាំងអស់នៅទីនោះ។ កុំដាក់កាបូបលុយ កូនសោ ទូរស័ព្ទ និងកាសស្តាប់ទៅក្នុងហោប៉ៅរបស់អ្នក ជាពិសេសប្រសិនបើអ្នកស្លៀកខោខូវប៊យ។ វាមើលទៅពិបាកណាស់។

១១. មិនអើពើនឹងប្រវែងនៃដៃអាវរបស់អ្នក

11

ដៃអាវធំរបស់អ្នកគឺត្រូវខ្លីជាងដៃអាវខាងក្នុងរបស់អ្នកបន្តិច។ សហការីលក់រាយឆ្លាតវៃខ្លះនឹងព្យាយាមបញ្ចុះបញ្ចូលអ្នកអោយជួយទិញ ទាំងពេលខ្លះវាមិនសមរម្យសម្រាប់អ្នកក៏ដោយ ព្រោះជាធម្មតាពួកគេគ្រាន់តែព្យាយាមរកលុយបន្ថែមប៉ុណ្ណោះ។

១២. ប្រវែងអាវយឺត

12

យើងស្នើឱ្យអ្នកមិនគួរពាក់អាវយឺតខ្លី ឬតូចពេកនោះទេ។ ពេលពាក់វាអាចធ្វើអោយអាវយឺតកាន់តែរួញ។ លើសពីនេះទៀត អ្នកគួរតែដឹងពីរបៀបកំណត់ប្រវែងសមស្របសម្រាប់អាវយឺតរបស់អ្នក។ ប្រសិនបើវាធ្លាក់នៅចំកណ្តាលកំភួនដៃរបស់អ្នក នោះអ្នកបានធ្វើការជ្រើសរើសត្រឹមត្រូវហើយ!

១៣. ពាក់អាវដែលធំពេកសម្រាប់អ្នក

13

សម្លៀកបំពាក់ហួសកំរិតសព្វថ្ងៃនៅតែស្ថិតក្នុងម៉ូឌែលដដែល។ ប៉ុន្តែវាជាការប្រសើរដែលមិនត្រូវអនុវត្តតាមច្បាប់នេះទៅនឹងអាវបុរាណ។ ពិនិត្យមើលថាតើវាសមនឹងស្មារបស់អ្នកដែរឬទេ។ ហើយប្រសិនបើអ្នកមិនទាន់ចូលទៅក្នុងហាងទេ នោះអ្នកអាចវាស់វែងខ្លះហើយរកទំហំពិតប្រាកដរបស់អ្នក។ អាវដែលបានជ្រើសរើសត្រឹមត្រូវអាចសង្កត់ធ្ងន់លើភាពថ្លៃថ្នូររបស់អ្នក!

តើមានច្បាប់អ្វីទៀតសម្រាប់ស្ទីលរបស់បុរសដែរទេ? ចែករំលែកគំនិតរបស់អ្នកនៅក្នុងមតិយោបល់!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side