អរគុណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដែលឱ្យយើងជួបគ្នា អូនជាពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន ចុះឡើងៗក៏បាក់ចិត្តស្រលាញ់គ្នាដល់ចូលរោងការតែម្តង

ជាការពិតណាស់  គូស្នេហ៍ជាច្រើនសុទ្ធតែមានប្រវត្តិស្នេហាខុសៗគ្នា ​អ្នកខ្លះបានស្គាល់គ្នាស្រលាញ់គ្នាពោរពេញទៅដោយរឿងចាក់ដោត និងរឿងនឹកស្មានមិនដល់ជាច្រើនបានកើតឡើង។

ហើយថ្មីៗនេះផងដែរ ​មានគូស្នេហ៍មួយគូទៀតហើយមានប្រវត្តិស្នេហាមិនធម្មតា  ដោយពួកគេបានស្គាល់គ្នាដំបូងជាគ្រូ និងសិស្សស្តាតែប៉ុណ្ណោះ  តែបែរជារឹតចំណងមិត្តភាពជាគ្រូ និងសិស្សរហូតក្លាយជាចំណងស្នេហាបានចូលរោងការជាមួយគ្នាទៅវិញ។

83885577_778511469336528_2969205982300733440_o

តាមរយៈគណនីហ្វេសប៊ុក  សុីថុន វឌ្ឍនា បានរៀបរាប់ថា៖ ​« អរគុណមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានធ្វើឲ្យពួកយើងជួបគ្នា។

អូនពេទ្យចុះស្តារ ជួបបងពេទ្យជាអ្នកបង្រៀន។

មកស្តារមិនចេះអីសោះគ្រាន់តែកាច់អំពូលថ្នាំក៏ឲ្យមុតដៃដែល ឈាមរហាចធ្វើឲ្យគ្រូរុំរបួសឲ្យ រហូតដល់បាក់ចិត្តស្រលាញ់សិស្សស្តារ។

លង់ស្នេហសិស្សស្តារ👩🏼‍⚕️👨‍⚕️🚑🚑🏥🏥💉💉💊💊02.02.2018-02.02.2020 ​»។

S 1

នេះពិតជាព្រហ្មលិខិត បណ្តាលឱ្យមនុស្ស២នាក់បានជួបគ្នាមែន ​ទោះមនុស្សមិនស្គាល់គ្នាគង់តែបានស្គាល់គ្នាថែមទាំងបង្កើតចំណងស្នេហារហូតទទួលបានសុភមង្គលក្នុងជីវិតទៀត៕

83976004_777798949407780_2752495517526130688_n

83799231_778511456003196_5786274215703347200_o

84089557_778511626003179_7290044726772760576_o