សូមមេត្តាប្រុងប្រយ័ត្ន ! ករណីបាក់ដងសន្ទូចនេះវាពិតជាគ្រោះថ្នាក់ណាស់ពេលធ្វើដំណើរតាមដងផ្លូវ !

សព្វថ្ងៃនេះរាជធានីភ្នំពេញយើងកំពុងតែរីកដុះដាលគួរឱ្យយកត់សម្គាល់មែនទែនដោយសារតែមានអាគារតូចធំកំពុងតែសាងសង់យ៉ាងច្រើនពាសពេញតែម្ដង ។

ទន្ទឹមនឹងនេះដែរយើងបានសង្កេតឃើញថាការសាងសង់មួយចំនួនតូចគឹខ្វះខាតការប្រុងប្រយ័ត្ន បានធ្លាក់របស់របរមកបានធ្វើឱ្យប៉ៈពាល់ដលប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ៕

ដូចករណីមួយដែលមានម្ចាស់គណនីហ្វេសបុកឈ្មោះថា ចិន្តា ម៉ាសុីស បានបង្ហោះរៀបរាប់ពីហេតុការណ៍រន្ធត់មួយថា ៖​

Screenshot (31)

នៅព្រឹកមិញនេះមានករណីបាក់ដងសន្ទូច​ សង្កត់ឡានស្ថានទូតអាមេរិកមួយគ្រឿង​ បណ្តាលអោយរបួសមន្ត្រីទូតម្នាក់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

84610112_2514882065499588_8963249799293829120_o

84097451_2514809108840217_1636991140936810496_n

មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូច បានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងណាទេ ទើបបណ្តាលអោយបាក់ដងស្ទូចធ្លាក់មកដល់ដីត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស។

បន្ទាប់ពីមានព័ត៌មាននេះភ្លាម លោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យជាក់ស្តែង រហូតបានផ្អាកការដ្ឋានជាបណ្តោះអាសន្នសិន។

សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនមេការជនជាតិចិនម្នាក់ និងខ្មែរម្នាក់ទៀត យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ដូច្នេះហើយដើម្បីបញ្ជៀសហេតុការណ៍នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្នពេលធ្វើដំណើរចេញទៅណាមកណាក្ដី ៕

84617164_2514809138840214_7673000091241676800_n

84740712_2514809245506870_4483756981542191104_n

84307204_2514809172173544_1070364940323258368_n

84262528_2514809035506891_2187596404866678784_n