ប្រិយមិត្តមួយចំនួនច្បាស់ជាស្គាល់ហើយអំពីសេវាកម្មរបស់ធនាគារ ABA ហើយច្បាស់ជាធ្លាប់ប្រើប្រាស់ពីសេវាកម្មផ្ញើរប្រាក់និងដាក់ប្រាក់តាមរយៈកម្មវិធី ABA Mobile ថាមានភាពងាយស្រួលក្នុងការរក្សាប្រាក់សន្សំរបស់ខ្លួន ។
ហើយប្រិយមិត្តដែលជាអតិថិជនចាស់ច្បាស់ជាដឹងហើយថានៅពេលបង្កើតគណនីគឺត្រូវតម្កល់ប្រាក់ ១០$ នៅក្នុង គណនីរបស់ខ្លួន ។
ស្រាប់តែកាលពីថ្ងៃទី ៣១ ខែ មករា ធនាគារ ABA បានចេញសេចក្ដីប្រកាសមួយថា ៖
អតិថិជនទាំងអស់ជាទីគោរព
ជាកិច្ចប្រឹងប្រែងបន្តកែលម្អផលិតផល និងសេវាកម្មរបស់ធនាគារយើង ព្រមទាំងផ្តល់ភាពងាយស្រួលបន្ថែមក្នុងការបើកគណនី យើងមានសេចក្តីរីករាយជូនដំណឹងថា ធនាគារ ABA ធ្វើការលើកលែងសមតុល្យបើក និងសមតុល្យបន្តអប្បបរមា ចំនួន 10 ដុល្លារ/ 40,000 រៀល សម្រាប់គណនីបញ្ញើសន្សំឯកត្តជនជាប្រាក់ដុល្លារ និងប្រាក់រៀលថ្មីទាំងអស់ ចាប់ពីថ្ងៃនេះតទៅ។
គណនីបញ្ញើសន្សំដែលបានបើកមុនថ្ងៃទី 31 ខែមករា ឆ្នាំ 2020 នឹងទទួលបានការលើកលែងសមតុល្យបើក និងសមតុល្យបន្តអប្បបរមានេះ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2020 ហើយប្រាក់នេះនឹងដាក់ចូលមកគណនីវិញ។
អតិថិជនដែលមានសំណួរនានាទាក់ទងនឹងសេចក្តីជូនដំណឹងនេះ សូមធ្វើការទាក់ទងមកប្រធានទំនាក់ទំនងអាជីវកម្មរបស់យើងតាមអ៊ីមែល info(at)ababank.com ឬទូរស័ព្ទមកលេខ 023 225 333 សម្រាប់សេវាកម្មផ្តល់ព័ត៌មាន 24/7។
សូមរីករាយជាមួយការធ្វើបច្ចុប្បន្នភាពគណនីបញ្ញើសន្សំ ABA និងសូមថ្លែងអំណរគុណចំពោះការប្រើប្រាស់សេវាធនាគាររបស់យើង! ៕