បទខ្មែរសុរិន្ទល្បីខ្លាំង! រហូតតារាថៃល្បីយកមកច្រៀងលាយភាសាខ្មែរឡើងរង្គើរឆាកការសម្តែងមួយ (មានវីដេអូ)

ថ្មីៗនេះតារាចម្រៀង និងសម្តែងថៃដ៏ល្បី បានលេចមុខសម្តែងលើវេទិកាកម្មវិធីរបស់ថៃល្បីមួយ ​ធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល ​ជាពិសេសរាំឡើងរង្គើរឆាក ​ព្រោះក្រៅពីទឹកមុខ និងសំឡេងតារាចម្រៀងនេះទាក់ទាញហើយ  អ្វីដែលកាន់តែពិសេសបទចម្រៀងនេះថែមទាំងច្រៀងលាយជាភាសាខ្មែរយើងផងដែរ។

ដោយបទចម្រៀងនេះមានចំណងជើងថា รักสาวสะเราะแอง (ស្រឡាញ់ក្រមុំស្រុកឯង) ​ជាសំនៀងដើមដោយអ្នកចម្រៀងខ្មែរសុរិន្ទ Yingyong Yodbuangam (ยิ่งยง ยอดบัวงาม) ថែមទាំងមានអ្នកចម្រៀងថៃជាច្រើនបានយកមកច្រៀង  Cover  តាមជាច្រើន ​ជាពិសេសពេលនេះបទនេះកាន់តែល្បីពេលលោក ซี ศิวัฒน์ (ศิวัฒน์ โชติชัยชรินทร์ /Siwat Chotchaicharin ) ហៅក្រៅថា Cee ( Jayden Cee)​​  ជាតារាចម្រៀង និងតារាសម្តែងល្បីប្រចាំប្រទេសថៃ លើកយកមកច្រៀងម្តងទៀតផងដែរ។

Photo_2020 02 05_13 36 54

Photo_2020 02 05_13 36 51

គួរឱ្យដឹងផងដែរថា ​ការឡើងច្រៀងបទចម្រៀងខ្មែរសុរិន្ទពីសំណាក់តារាចម្រៀងល្បីរបស់ថៃនេះ គឺស្ថិតនៅក្នុងកម្មវិធីប្រលងចម្រៀងលូកធុងរបស់ថៃដ៏ល្បីមួយឈ្មោះ ไมค์ทองคำ 3 ฤดู (ម៉េក្រូមាស Season3 )  ក្រោមសំឡេងហ៊ោរកញ្ជៀវគាំទ្រពីអ្នកគាំទ្រក្នុងកម្មវិធី ​រួមទាំងគណៈកម្មការទាំង៣រូបផងដែរ៕

សូមទស្សនាវីដេអូបទចម្រៀង รักสาวสะเราะแอง (ស្រឡាញ់ក្រមុំស្រុកឯង) ខាងក្រោមនេះ ៖

Photo_2020 02 05_13 36 50

Photo_2020 02 05_13 36 49

Photo_2020 02 05_13 36 55

Photo_2020 02 05_13 36 47

Photo_2020 02 05_13 36 46

Photo_2020 02 05_13 36 45