ប្អូនស្រី ដែលត្រូវក្មេងស្ទាវធ្វើបាបពេលនេះមានអនាគតហើយ គ្មានអ្នកណាហ៊ានធ្វើបាបទៀតទេ ​ក្រោយទទួលបានអាហារូបករណ៍សាលាឯកជនល្បីមួយ ​១០០%

កាលពីមួយរយៈមុនរឿងរ៉ាវក្មេងស្រីស្ទាវ ៤នាក់​ ដែលបានវាយ ​ទាត់ ​ធាក់ ទៅលើប្អូនស្រីមួយរូបឈ្មោះ ស្រ៊ុន​ កែវ​មរកត​ បានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំង ​ថែមទាំងសម្តែងក្តីអាណិតអាសូរមិនគួរថាក្មេងស្រីល្អសុភាពរាបសារបែបនេះបែរជាត្រូវគេប្រើអំពើហិង្សាគួរឱ្យសង្វេកបែបនេះទេ។

F5001bf05891653ababe39ddb22296713cc6227b

តែក្រោយពីក្មេងស្រីស្ទាវទាំង៤ ត្រូវបានចាប់ខ្លួន និងយកមកណែនាំផងនោះ ​ពេលនេះប្អូនស្រីមរកតត្រូវបានសាលាឯកជនល្បីមួយមានចិត្តអាណិតខ្លាំង  ហើយថែមទាំងខ្លាចត្រូវក្មេងស្ទាវទាំង៤មកសងសឹកទៀតនោះ ​សាលាឯកជនល្បីមួយក៏បានសម្រេចផ្តល់អាហារូបករណ៍ដល់ប្អូនស្រី មរកត តែម្តង។

បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​ ​សាលា​រៀន​វ៉េស្ទឡាញន៍​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «នៅចាំបានទេ! ប្អូនស្រី ស្រ៊ុន កែវមរកត ដែលត្រូវយុវតី ៤នាក់ប្រើ ហិ​ ង្សា ឥឡូវបានទទួលអាហារូបករណ៍១០០% ពីសាលារៀនវ៉េស្ទឡាញន៍»។

1


នេះពិតជាដំណឹងដ៏រីករាយមួយ ​ដែលប្អូនស្រីទទួលបានអនាគតថ្មី ​និងមិត្តថ្មីដែលល្អជាងមុននៅក្នុងសាលាអប់រំថ្មីបែបនេះ ៕

5

4

3

2