មានរឿងអីទៀតហើយ? ហេតុអ្វីហ្វូងសត្វប្រចៀវជាង ៣០ម៉ឺនក្បាល ចាប់ផ្តើមសម្រុកចូលទីក្រុងមួយនៃប្រទេសអូស្ត្រាលីបែបនេះ?

អូស្ត្រាលី៖ ថ្មីៗនេះកូរ៉ូណាវីរុសថ្មីដែលផ្ទុះចេញពីទីក្រុងវ៉ូហានប្រទេសចិន ​ឆ្លងរាលដាលដល់ប្រទេសដទៃជាច្រើនមានទាំងអ្នកស្លាប់ និងឆ្លងរបួស ដោយគេសង្ស័យថាបានឆ្លងតាមរយៈការទទួលទានសាច់ព្រៃ ​ជាពិសេសគឺសត្វប្រចៀវ  បានធ្វើឱ្យបណ្តាមនុស្សជាច្រើនកំពុងតែខ្លាចរអារសត្វប្រចៀវជាខ្លាំង  ជាពិសេសសត្វប្រចៀវក៏ត្រូវបានគេដឹងថាជាភ្នាក់ងារចម្លងមេរោគ និងវីរុសកាចសាហាវជាច្រើនកន្លងមកផងដែរ។

តែកាន់តែភ្ញាក់ផ្អើល ស្រាប់តែថ្មីៗនេះទីក្រុងតូចមួយនៅតំបន់ North Queensland មានសត្វហ្វូងប្រចៀវជាច្រើនពាន់ម៉ឺនក្បាល បានសម្រុកមកនៅក្រុងនេះជាបន្តបន្ទាប់រយៈពេលប៉ុន្មានខែហើយ​ តែទើបមួយរយៈនេះចំនួនប្រចៀវកាន់តែមានច្រើនឡើងៗរហូតអាចលើសពី ៣០ម៉ឺនក្បាល បានបង្កជាការភ័យខ្លាចជាខ្លាំងចំពោះប្រជាជនក្នុងតំបន់ នេះបើយោងតាមប្រភពសារព័ត៌មាន Dailymail ។

24372706 7971993 The_fruit_bat_population_in_Ingham_a_small_town_in_North_Queensl M 31_1580953797325

​ជាពិសេសក្មេងៗសិស្សសាលា ដែលស្ថិតក្នុងតំបន់នេះ មានរួមដូចជាសាលា Ingham State សិស្សៗលែងហ៊ានទៅរៀនទៀតហើយ ព្រោះតែមានភាពខ្លាចរអារសត្វប្រចៀវទាំងអស់នេះ ​ឬអាចបង្ករជាគ្រោះថ្នាក់ជាយថាហេតុបាន  ព្រោះតែកន្លងមកសត្វប្រចៀវក៏ជាភ្នាក់ងារចម្លងរោគ ​ថែមទាំងធ្លាប់បានសម្លាប់អាយុជីវិតពលរដ្ឋអូស្ត្រាលីផងដែរ។។

24372706 7971993 The_fruit_bat_population_in_Ingham_a_small_town_in_North_Queensl M 31_1580953797325

ទោះជាយ៉ាងណាពេលនេះអាជ្ញាធរកំពុងតែរកវិធានការដោះស្រាយបញ្ហាចំពោះមុខផ្សេងៗទៀតហើយ ​ដោយសារតែប្រចៀវហាក់បីដូចជាកំពុងតែវាតទីដណ្តើមកន្លែងរស់នៅមនុស្ស  ដោយភាគច្រើនវាបានជ្រើសយកសាលារៀន មន្ទីរពេទ្យ និងតំបន់សំខាន់ផ្សេងៗទៀតជាជម្រករបស់ខ្លួន៕

ប្រភពព័ត៌មាន៖ Dailymail

23850504 7927943 Amanda_Wright_from_North_Queensland_Wildlife_Care_said_a_heatwav A 23_1579942729777