សព្វថ្ងៃនេះដូចយេីងបានដឹងហេីយថាក្នុងនាមជាទាហានមានតួនាទីការពារទឹកដីរបស់ប្រទេសរៀងៗខ្លួន ។ ពេលខ្លះក៏ត្រូវបែកពីប្រពន្ធកូនដេីម្បីទៅបំពេញបេសកកម្មក្នុងនាមជាអ្នកការពារបូរណភាពទឹកដី ពុំបាននៅជួបជុំជាមួយគ្រួសារបានយូរនោះទេ ព្រោះតែចិត្តស្រាលាញ់ ចង់បំពេញ តួនាទីក្នុងនាមជាកូនប្រុសដេីម្បីសងគុណទៅដល់ប្រទេសរបស់ខ្លួនវិញ ។
ដូចជាគណនីរបស់បងស្រីម្នាក់ដែលមានឈ្មោះថា ឡោន ស្រីល័ក្ខ បានបង្ហោះសារថារៀបរាប់ថា ៖
ប្តីជិះកាត់ផ្ទះហើយមិនអាចចូលបាន ព្រោះជាប់ភារៈកិច្ច ឈ្លៀតបានតែប៉ុណ្ណឹង ជូនពរបងឆាប់បញ្ចប់ភារះកិច្ចដោយសុវត្តិភាព នឹកប្តីណាស់💏។
ស្រាប់តែមតិមហាជនបានកោតសរសេីរចំពោះបងប្រុសជាខ្លាំងដោយសារតែបងប្រុសដែលជាទាហានគាត់បានខិតខំប្រឹងប្រងក្នុងការការពាររបស់បងប្រុសផងដែរ ៕