ពួកលោកយាយដោយហេតុថាស្រលាញ់ ទោះចាស់ក៏នៅតែបន្តការងារដេរកន្ទេលផ្អាវដែរ !

សិប្បកម្មកន្ទេលផ្អាវគឺពិតជាស្អាតដែលក្រុមលោកយាយគាត់តែងតែព្យាយាមក្នុងការថែរក្សានូវសិប្បកម្មរបស់ដូនតាខ្មែរ ។ ទោះបីលោកយាយចាស់ក៏ដោយក៏នូវតែព្យាយាមត្បាញទោះបីចាស់ ក៏នូវតែព្យាយាមទោះបីខ្លួនចាស់ក៏មិនគិតព្រោះតែចង់អភិរក្សនូវសម្បត្តិមួយនេះ ។

ថ្មីៗនេះគណនី ហ្វេសបុក របស់លោកជំទាវ ភរិយា ខេត្ត សៀមរាប លោកជំទាវ ទាង​ អេងទៀ សីហា បានចុះទៅដល់កន្លែងលោកយាយដែលត្បាញកន្ទេលផ្អាវ ហើយបានបង្ហោះក្នុង គណនី ហ្វេសបុក របស់លោក​ ជំទាវ ថា ៖

Screenshot (36)

#ភាពអំណត់_អត់ធ្មត់

លោកយាយអើយ លោកយាយ ចាស់ហើយនៅតែខំធ្វើការរកលុយចិញ្ចឹមជីវិតទៀត ក៏ព្រោះតែពួក

គាត់នៅតែស្រឡាញ់ការងារមួយនេះ ជារបរតាំងពីយូរឡុងមកហើយ អង្គុយត្បាញកន្ទេលជាមួយភាពអត់ធ្មត់

ហេតុអ្វីបានជានាងខ្ញុំនិយាយថាអង្គុយត្បាញជាមួយភាពអំណត់ និងអត់ធ្មត់ ??

ព្រោះទំរាំតែបានលេចរូបរាងចេញជាកន្ទេលនីមួយៗគឺមិនងាយទេ គាត់ត្រូវទៅកាប់ដើមផ្អាវនៅក្នុងព្រៃបន្ទាប់មកត្រូវអង្គុយច្រៀកវាជាសរសៃតូចៗ រួចយកទៅជ្រលក់ពណ៌ ហើយកន្ទេលមួយត្រូវប្រើរយៈពេលធ្វើចន្លោះពី20 ទៅ30ថ្ងៃទើបរួចរាល់បានមួយ បើសិនយើងងាកមកសាកល្បងអង្គុយគិត និងពីរបៀបធ្វើកន្ទេលផ្អាវមួយនេះវិញ តើបងប្អូនទាំងអស់គ្នា នឹងមានភាពអត់ធ្មត់ដូចពួកគាត់ដែរឬទេ? អ្វីទាំងអស់ដែលនាងខ្ញុំបានរៀបរាប់នៅខាងលើនេះ សុទ្ធសឹងតែជាសមិទ្ធផល នៃការតស៊ូរបស់ពួកគាត់ ដូច្នេះហើយសូមបងប្អូនជួយគាំទ្រ សិប្បកម្ម ផលិតផលក្នុងស្រុកអោយបានច្រើនក៏ដូចជាជួយផ្តល់កម្លាំងចិត្តឲ្យផលិតករ បន្តធ្វើអាជីពទាំងអស់នោះតទៅថ្ងៃមុខទៀត ពួកគាត់រស់ នៅក្នុង ភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។

អាចទាក់ទងបានតាមរយ📲 089 60 66 25 ៕

84938875_830034767511760_3766683329294761984_o

84888587_830035184178385_2128931377851138048_o

84397552_830034757511761_4738105799509803008_o

84229357_830035344178369_3008873406893391872_o

84551574_830035370845033_3931764769593229312_o

84638010_830034870845083_2602378885748228096_o