នៅចាំ ចំប៉ីខ្មៅ បានទេ? ពេលនេះមានសេរីភាពវិញហើយ – Kalib9 ជីវិតកម្សាន្ត | Pelklas

នៅចាំ ចំប៉ីខ្មៅ បានទេ? ពេលនេះមានសេរីភាពវិញហើយ

បុគ្គលដែលមានឈ្មោះហៅក្រៅថា ចំប៉ី ​ខ្មៅ  ប្រហែលជាបងប្អុនខ្មែរមួយចំនួនធំបានស្កាល់ហើយថា  ចំប៉ីខ្មៅ បានបង្ហោះវីដេអូ ជេ រ ប្រមា ថ ពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល ធ្វើឱ្យប្រជាជនខ្មែរផ្ទុះកំហឹងជាខ្លាំង ។

ក្រោយពីទទួលបានការរិះគន់យ៉ាងចាស់ដៃពីប្រជាជនខ្មែរ ​ចំប៉ីខ្មៅ បានចេញវីដេអូសារភាពកំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរចំពោះការប្រើប្រាស់ពាក្យមិនសមរម្យផងដែរ  ​តែចំប៉ីខ្មៅ នៅតែត្រូវសមត្ថកិច្ចបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថែមទាំងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។

Dបា 3

តែស្រាប់តែកាលពីពេលថ្មីៗនេះ គេបានប្រទះឃើញថា ចំប៉ីខ្មៅ បានមានសេរីភាព ចេញពីពន្ធធនាវិញហើយ ដោយតាមរយៈគណនីហ្វេសប៊ុក បងប្រុសបង្កើតរបស់ ចំប៉ីខ្មៅ ដែលមានឈ្មោះថា កូននាគ តូច  បានបង្ហោះថា៖ «  Good morning ងៃ07ខែ កុម្ភះឆ្នាំ 2020 ជាមួយប្អូនប្រុស😊😊🥰  »។

S 467

ក្រោយពីបានឃើញ ​ចំប៉ីខ្មៅ មានសេរីភាព ​ឡើងវិញ ​ក៏មានបងប្អុនខ្មែរជាច្រើនបានខមមិនអបអរសាទរ ​និងសង្ឃឹមថាក្រោយបានទទួលទោសហើយ ​ចំប៉ីខ្មៅ នឹងធ្វើការកែប្រែខ្លួនឯងឱ្យល្អឡើងវិញផងដែរ៕

Dបា 4

Dបា 2