អាណិតណាស់! កូនកំលោះពិកាដៃ ​កូនក្រមុំពិកាជើង ​ព្រោះតែស្នេហាស្មោះស្ម័គ្រ សុខចិត្តកាន់ដៃគ្នាចូលរោងការ

ស្នេហាស្មោះស្ម័គ្រ ​មិនប្រកាន់ចាស់ ក្មេង ​មាន ក្រ ​នោះឡើយ ឱ្យតែមានបេះដូងស្រលាញ់គ្នាពិត ប្រាកដជាអាចយកឈ្នះឧបសគ្គគ្រប់បែបយ៉់ាង។

តែថ្មីៗនេះគូស្នេហ៍មួយគូ ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គម សម្តែងក្តីត្រេកអរផង ​អាណិតផង ​ព្រោះតែគូស្នេហ៍ដែលកាន់ដៃគ្នាចូលរោងការមួយគូនេះ ​ទោះបីជាកូនកំលោះពិកាដៃ ​កូនក្រមុំពិកាជើងដើរមិនរួច ​តែពួកគេនៅតែអាចទទួលយកគ្នាបាន ហើយដឹកដៃគ្នាចូលរោងការទៅវិញ។

តាមរយៈគណនីហ្វេសប៊ុក កំលោះ​ចាស់​ ក្នុង​ភូមិ​ បានរៀបរាប់ថា៖ « សុំពាក្យជូនពរដល់ពួកគាត់ផង ពិការទាំងពីរនាក់ កូនកំលោះពិការដៃ នឹងកូនក្រមុំដូចឃេីញស្រាប់ គាត់រៀបអាពាហ៍ពិពាហ៍នៅថ្ងៃស្អែកនេះ នៅភូមិដងទង់ ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ ខេត្តកំពត បេីបងប្អូនណាមានបំណងចង់ជួយឧបត្ថម្ភដល់ពួកគាត់សូមទំនាក់ទំនងតាមលេខ: 069 80 31 21​សូម អរគុណ  »

1

2

3