គុណក្លាយទៅជាទោស! ក្រោយអ្នកថតរូបម្នាក់បានផ្តិតទិដ្ឋភាពរូបសំណាកពាក់ម៉ាស់ក្នុងវត្តអារាមល្បីមួយដើម្បីផ្សព្វផ្សាយនៃការការពារសុខភាព

ដោយសារតែវិបត្តិខ្យល់ពុលផង និងវីរុសថ្មីផងនោះ ​ធ្វើឱ្យការពាក់ម៉ាស់ ​គឺជាវិធានការដ៏ពេញនិយមមួយដើម្បីការពារខ្លួន និងសុខភាពទូទៅនៅក្នុងពេលបច្ចុប្បន្ន។

ហើយព្រោះតែចង់ផ្សព្វផ្សាយនៃការការពារខ្លួនដោយការពាក់ម៉ាក់ ​លោក Chub Nokkaew ដែលជាជាងថតរូបដ៏ល្បីនៅក្នុងប្រទេសថៃ ​បានផ្តិតទិដ្ឋភាពរូបសំណាកនៅទីវត្តអារាមដ៏ល្បី គឺ វត្តអារុណ ដោយរូបសំណាកទាំងនោះសុទ្ធតែមានពាក់ម៉ាស់ការពារទាំងអស់ធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែរូបភាពថែមទាំងឆ្លងការកែច្នៃរូបភាពឱ្យល្អទាក់ទាញផងដែរ។

1 55

តែក្រោយពីបានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ​រូបភាពរបស់លោក Chub Nokkaew ត្រូវបានប៉ូលីសក្នុងតំបន់ចោទថាជាការបំពុលសង្គម  ហើយសូម្បីតែព្រះសង្ឃនៅវត្តអារាមចោទថាធ្វើឱ្យប៉ះពាល់ដល់ពុទ្ធសាសនា ​និងរូបសំណាកជាទីគោរពបូជាទៀតផង។

លោក Chub Nokkaew ក៏ចេញមុខបកស្រាយថា  នេះគ្រាន់តែជាសិល្បៈនៃការថតរូបរបស់លោកតែប៉ុណ្ណោះ ​ជាពិសេសការថតរូបនេះជាការជួយផ្សព្វផ្សាយលើកកំពស់សុខភាពសារធារណៈឱ្យប្រជាជនថៃចេះការពារខ្លួនតែប៉ុណ្ណោះ។

បន្ទាប់ពីបានបកស្រាយ និងដោះស្រាយប្រាប់សមត្ថកិច្ច ​រួមទាំងព្រះសង្ឃដែលគ្រប់គ្រងទីវត្តអារាម លោក Chub Nokkaew ក៏បានប្រកាសលើបណ្តាញសង្គមថា  លោកបានរួចខ្លួនពីការចោទប្រកាន់ហើយគ្មានអ្វីគួរឱ្យបារម្ភទៀតឡើយ៕

PHOTOS: Facebook/Chub Nokkaew

83700298_119989082885269_7550927650286469120_n

84282496_119989172885260_7438909740656099328_n

84305613_119989126218598_8288669518385905664_n

84613923_119989169551927_3484598166580363264_n

84617673_119989116218599_213311724009291776_n

85005660_119989089551935_3022920965018353664_n

News_BEyiLcMwnX152718_533

News_CtfNOGhvxx152717_533