មិនសរសើរមិនបាន ! ភូមិព្រះដាក់ ដែលល្បីថាមានយុទ្ធនាការ ភូមិមួយអំពូលមួយពេលនេះអភិវឌ្ឍន៍កប់ៗតែម្ដង !

ប្រិយមិត្តច្បាស់ជាដឹងហើយអំពីយុទ្ធនាការ ភូមិមួយអំពូលមួយ ដែលល្បីសុះសាយទូទាំងប្រទេស ពេលនេះលោក អភិបាលស្រុកបន្ទាយស្រី លោក ឃីម ហ្វីណង់ បានអភិវឌ្ឍស្រុកនេះឱ្យក្លាយជាស្រុកមួយដែលឈានមុខគេតែម្ដង ។

ហើយកាលពីពេលថ្មីៗនេះ ស្រុកបន្ទាយស្រីបន្ទាប់ពី ការដាក់អំពូលភ្លើងតាមផ្ទះ ហើយក៏មានការចាក់បេតុង ‌ឥឡូវនេះស្រាប់តែកាលពីព្រឹកថ្ងៃថ្ងៃទី ១០ ខែ កុម្ភៈ នេះលោកអភិបាលក៏បានបង្ហោះរូបទាក់ទងនឹងការអភិវឌ្ឃភូមិព្រះដាក់ថ្មីថា ៖

Screenshot (37)

សុំលួចថតសកម្មភាពអ្នកភូមិព្រះដាក់ កំពុងសស្រាក់ស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯង កាលពីល្ងាចមិញបន្តិច។

សូមកុំច្រលំ ខ្ញុំលួចស្ងើចសរសើរទឹកចិត្តរបស់អ្នកភូមិព្រះដាក់ទេ។ តាមពិតទៅ ខ្ញុំកំពុងតែគិតរិះរកវិធីយ៉ាងណាដើម្បីគៀងគរថវិកាបដិភាគ ជម្រុញអោយតំបន់នេះមានរបៀបរៀបរយ អនាម័យនិងសោភ័ណភាពប្រសើរជាងមុននៅតាមផ្លូវដើរ ព្រោះជាតំបន់ទេសចរណ៍មានលក់នំបញ្ចុកនិងចំណីអាហារផ្សេងៗ ជាពិសេសក្រោយពេលដែលមានការរៀបចំផ្លូវថ្មីនិងអំពូលបំភ្លឺតាមថ្នល់បានស្រស់ស្អាតរួចហើយ។ ប៉ុន្តែ មិនទាន់ទាំងបានផ្សព្វផ្សាយពីគោលគំនិតនេះផង ស្រាប់តែអ្នកភូមិនៅទីនេះ ស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯង នាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួន ដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានពិគ្រោះគ្នា ស្រុះស្រួលយកព៌ណប្រហាក់ប្រហែលគ្នា និងក្រាលក្នុងកម្ពស់ស្មើៗគ្នាថែមទៀតផង។

ខ្ញុំឃើញហើយ ខ្ញុំរំភើប ខ្ញុំញញឹម។ ញញឹមប្រកបដោយមោទនភាពដែលបានបម្រើនៅក្នុងស្រុកដែលមានប្រជាពលរដ្ឋចេះខ្វាយខ្វល់បែបនេះ។ អរគុណសម្រាប់ស្មារតីចូលរួម អរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាពនិងភាពទាក់ទាញនៅក្នុសហគមន៍របស់ខ្លួន។ ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញនិងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបានរាល់បញ្ហាសង្គមនៅក្នុងស្រុករបស់យើង។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំនឹងជម្រុញបន្ថែមទៀតទៅលើបញ្ហាបរិស្ថាននៅក្នុងតំបន់នេះ លើកទឹកចិត្តអោយមានការដាំដើមផ្កានិងដើមឈើ និងមានការគ្រប់គ្រងអនាម័យសំរាមអោយរឹតតែបានល្អប្រសើរជាងមុន៕

86247020_165921151496269_5544350836907311104_o


86177340_165921338162917_3890243813209276416_o

86171343_165921601496224_5508592914885771264_o

86278085_165921124829605_4475325879135764480_o

85156647_165920384829679_3427739890572328960_o

85234365_165921628162888_8770907308214452224_o

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព