Galaxy S20 Ultra ចេញភ្លាម​ ហ្វេនផ្អេីលដោយសារមុខងារកំពូលៗ​ ទាំងនេះ !

Samsung គឺជាម៉ាកទូរសព្ទដែលល្បីខ្លាំងមួយនៅក្នុងពិភពលោក​ ហេីយក្រុមហ៊ុនកូរ៉េមួយនេះបានពង្រីកទីផ្សារខ្លួនស្ទេីរតែទូទាំងពិភពលោកហេីយដោយសារ​ គុណភាព​ តម្លៃ​ គឺវាស្ថិតនៅកម្រិតសមរម្យមួយដែលអ្នកប្រេីប្រាស់អាចទទួលយកបាន​ ។

ហេីយស្រាប់តែកាលពីព្រឹកថ្ងៃ​ ១២​ Samsung បានដាក់បង្ហាញផ្លូវការនូវទូរសព្ទជំនាន់ថ្មីខ្លាំងរបស់ខ្លួនគឺ​ Galaxy S20 Ultra ដែលជាទូរសព្ទមួយដែលមានចំណុចខ្លាំងៗដូចជា​ ៖

-Galaxy S20 Ultra បំពាក់មកជាមួយអេក្រង់លាតត្រដាង Infinity-O ទំហំ 6.9 អ៊ីញ ជាប្រភេទ Dynamic AMOLED 2X អាចបង្ហាញរូបភាពបានក្នុងកម្រិត 3200 x 1440​ Pixel

Samsung Galaxy S20 Ultra Cover

-Galaxy S20 Ultra មានអេក្រង់ Refresh Rate រហូតដល់ទៅ 120Hz ចំពោះកម្លាំងម៉ាស៊ីន Galaxy S20 Ultra ប្រើប្រាស់បន្ទះឈីប Snapdragon 865 / Exynos 990 គួបផ្សំជាមួយជម្រើស RAM ទំហំ 12GB និង​ 16GB​ ជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB និងអាចថែម​ Memory ក្រៅដល់ទៅ​ 1TB ថែមទៀតផង​ ។

-Galaxy S20 Ultra ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 គ្រាប់ ទំហំ 40MP កម្រិត Aperture f/2.2 អាចថតវីដេអូបានក្នុងកម្រិត 4K 60fps និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 108MP អាច​ Zoom បានរហូតដល់​ 100 ដង​ ឯណោះ​ ហេីយកាម៉េរា​ ក្រោយរបស់​ Galaxy S20 Ultra ពិតជាអស្ចារ្យដែលអាចថតវីដេអូក្នុងកម្រិត​ 8K 24Fps បានយ៉ាងរលូន​តែម្ដង​ ។

Galaxy S20_highlights_kv_00

-Galaxy S20 Ultra បំពាក់ជាមួយថ្មទំហំធំរហូតដល់ទៅ 5,000 mAh ព្រមទាំងអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងរហូតដល់ទៅ 45W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែជំនាន់ថ្មីដែលមានភាពប្រសេីរជាងមុនថែមទៀតផង។

-សម្រាប់តម្លៃគឺ​ក្រុមហ៊ុន​ Samsung​ នៅកម្ពុជាបានដាក់ឱ្យធ្វេីការកក់ហេីយដែលទទួលបានអត្ថប្រយោជន៍ជាច្រេីនជាមួយនឹងតម្លៃ​ 1269$ ជាមួយ​ RAM 12GB និង​ ROM 128 GB ហេីយទូរសព្ទគឺទទួលបាននៅដេីមខែមិនា​ នេះឯង​ ៕

84724536_1306466946227796_1248547400969093120_o