ឈប់អស់ចម្ងល់រឿងបត់ស្ដាំពេលស្ដុកក្រហមទៀតទៅ ! មកដឹងទាំងអស់គ្នាកុំឱ្យប៉ូលីសចាប់ទៀត !

ប្រិយមិត្តមួយចំនួនច្បាស់ជាដឹងហើយថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួនគឺត្រូវបានប៉ូលីសចរាចរណ៍ផាកពិន័យដោយសារតែបត់ស្ដាំចំតែពេលភ្លើងក្រហម ។

តោះមកដឹងទាំងអស់គ្នាដោយសារតែថ្ងៃនេះ ផេកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញ បានបកស្រាយក្នុងគណនីហ្វេសបុកថា ៖

Screenshot (44)

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមដូចខាងក្រោម :

១. ភ្លេីងសញ្ញាចរាចរណ៍ពណ៌ ក្រហម រង្វង់មូលបែបនេះ (ដូច


បង្ហាញក្នុងរូបភាព ) លោកអ្នកអាចបត់ស្តាំបានដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីមិនមានឧបសគ្គនៅខាងមុខ ។

២. ភ្លេីងសញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ ក្រហម បែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) លោកអ្នកមិនអាចបត់ស្តាំបានទេ ទោះក្នុងករណីមិនមានឧបសគ្គនៅខាងមុខក៏ដោយ ។

ដូច្នេះហើយសូមបងប្អុនមេត្តាប្រុងប្រយ័ត្ននិងព្យាយាមគោរពច្បាប់និងកុំឱ្យមានការផាកពិន័យ នាំឱ្យខាតបង់ថវិកាផ្ទាល់ខ្លួនទៀត ៕

86194817_2600475040079482_6132230756199563264_o

84307661_2584651294995190_1771414348762185728_o