ប្រទេសចំនួន៥ បានបដិសេធការសុំចតនាវាមួយគ្រឿង ​តែកម្ពុជាវិញបានព្រមទទួលឱ្យចតដៃពីរឯណោះ

ថ្មីៗនេះនាវាទេសចរណ៍មួយគ្រឿងមានឈ្មោះថា  MS Westerdam ជារបស់ក្រុមហ៊ុន Holland America Line មានផ្ទុកអ្នកដំណើរសរុប ២ ២៥៧នាក់  ដោយមានភ្ញៀវ ១ ៤៥៥នាក់ និងបុគ្គលិកនាវា ៨០២នាក់ ត្រូវបានប្រទេសចំនួន៥  បដិសេធមិនឱ្យធ្វើការចុះចតសោះ ក្រោយពីមានករណីឆ្លងវីរុសកាចសាហាវមួយ ដោយក្នុង៥ប្រទេសនោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន រហូតនាវាមួយគ្រឿងនេះអាចប្រឈមមុខនឹងការដាច់ស្បៀងផងដែរ។

51fd4e073a5c230f82bf528d466f6b2c_XL

ទោះជាយ៉ាងណាក៏ដោយ ​ក្រុមហ៊ុននាវាបានបកស្រាយថា  ក្រុមហ៊ុនបានធ្វើការឆែកសុខភាពមនុស្សនៅក្នុងនាវាហើយ ​គ្មានអ្នកណាមានបញ្ហានោះទេ ហើយក៏មិនយល់ដែរហេតុអ្វីប្រទេសទាំងនោះមិនឱ្យនាវានេះចុះចត។

តែអាចថាជារឿងគួរឱ្យភ្ញាក់ផ្អើល ​បើយោងតាមរយៈវែបសាយព័ត៌មាន ​Channel News  Asis  បានបញ្ជាក់ថា ​ពេលនេះនាវាទេសចរណ៍នេះត្រូវបានប្រទេសកម្ពុជាយល់ព្រមទទួលឱ្យចុះចត ​ពោលគឺថ្ងៃព្រហស្បតិ៍ ​ទី ១៣ ​ខែកុម្ភៈ ឆ្នាំ ​២០២០ ​នេះហើយនៅកំពង់ផែខេត្តព្រះសីហនុ។

#ព័ត៌មានបន្ថែមពី Theguardian

គួរឱ្យដឹងផងដែរថាក្នុងចំណោមអ្នកដំណើរលើនាវាមួយនេះ មាន 650 នាក់ មកពីសហរដ្ឋអាមេរិច 271 នាក់ ពីកាណាដា 127នាក់ ពីអង់គ្លេស  91 នាក់​ពីហូឡង់ និងមួយចំនួនទៀតមកពី ​អូស្ត្រាលី ​អាល្លឺម៉ង់ ​ចិន រួមទាំងប្រទេសដទៃទៀត។ ហើយសម្រាប់ការរស់នៅ និងកម្មវិធីកម្សាន្តលើនាវាមួយនេះនៅតែមានភាពរីករាយជាធម្មតាប្រក្រតី ​តែការដែលប្រទេសមួយចំនួនមិនបានអនុញ្ញាតិឱ្យនាវានេះចុះចត ​នាវានេះអាចប្រឈមមុខនឹងការដាច់ស្បៀងបានផងដែរ។


បន្ថែមពីនេះតាមការរៀបរាប់ឱ្យដឹង នាវានេះធ្លាប់បានចុះចតនៅកោះហុងកុងប្រមាណជាជិត ​២សប្តាហ៍ផងដែរ ក្នុងអំឡុងពេលមានករណីផ្ទុះវីរុសថ្មីនេះ៕

ប្រភព៖ channelnewsasia

Ms Westerdam