រដ្ឋាភិបាលជប៉ុនសម្រេចផ្ដល់ iPhone ចំនួន 2 ពាន់គ្រឿង ដល់អ្នកជាប់លើនាវា Diamond Princess បន្ទាប់ពីរកឃើញមានអ្នកផ្ទុកវីរុសកូរ៉ូណា!

បន្ទាប់ពីបានរកឃើញអ្នកផ្ទុកវីរុស កូរ៉ូណា ជិត ២០០ ករណីកន្លងមកនៅលើនាវា កំសាន្ត Diamond Princess រួចមក ជប៉ុនក៏បាននឹងកំពុងធ្វើការឃាត់ទុកនាវានោះនៅលើដីជប៉ុនបណ្ដោះអាសន្នដើម្បីស្វែងរកមេរោគនេះបន្ត ។

Iphone Japan Corona Report

Iphones Coronavirus 768x442


ស្រាប់តែពេលនេះរដ្ឋាភិបាលជប៉ុនបានសម្រេចផ្ដល់ iPhone ចំនួន ២០០០ គ្រឿងដល់អ្នកដែលជាប់នៅលើនាវានោះសរុបចំនួន ៣៥០០នាក់ ។ ចំណែកឯ iPhone ទាំងអស់នោះ នឹងត្រូវបានដំឡើងកម្មវិធីសំខាន់ៗ ហើយមានភ្ជាប់មកជាមួយសេវាកម្មរបស់ក្រុមហ៊ុន SoftBank ទៅឲ្យអ្នកជាប់លើនោះស្រាប់ ពីព្រោះទូរសព្ទឆ្លាតរបស់ពួកគេ អាចប្រហែលជាមិនអាចដំណើរការបាន ឬ មិនមែនជា App Store នៃប្រទេសជប៉ុន ជាដើម ដើម្បីមិនអាចទាញយកកម្មវិធីកំណត់មកនោះបានឡើយ ។

ហើយទូរសព្ទនេះផងដែរ ក៏អាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការផ្ទុះឡើងនៃវីរុសមិនទាន់មានវិធីព្យាបាលនេះ ដោយរំពឹងទុកថាអ្នកដំណើរទាំងឡាយ អាចឆ្លើយតបបានលឿនទៅកាន់ក្រុមវេជ្ជបណ្ឌិត ហើយបន្ដរកដោះស្រាយជាមួយគ្នាជៀសវាងប៉ះពាល់ដល់អាយុជីវិតផងដែរ ៕

Diamond_Princess_(ship,_2004)_ _cropped