ខ្លាំងអីលោកបងចោរ! ម្តងនេះចោរបែកស្លុយ ប៉ះនារីក្លាហានទាំងបីវាយទ្រោម ​រត់សឹងមិនទាន់ (មានវីដេអូ)

កាលពីម្សិលមិញនេះនៅម្តុំគីឡូលេខ ៦ មានករណីចោរកម្មមួយបានកើតឡើង ដោយ​ចោរម្នាក់ហ៊ានលួចកាច់កម៉ូតូម៉ាក Honda Scoopy បម្រុងនឹងលួចនៅក្នុងផ្ទះល្វែងមួយកន្លែង តែត្រូវម្ចាស់គេតាមទាន់។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sreymom Chau បានបង្ហោះវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព​ ថែមទាំងសរសេរថា៖ «សកម្មភាពចោរលួចម៉ូតូនៅផ្ទះខ្ញុំស្ដាយណាស់បងប្អូនអេីយអត់បានឃេីញមុខវាច្បាស់ »

បើតាមការសង្កេតតាមរយៈវីដេអូ ​ចោរមួយរូបក្លាហានបែកស្លុយមួយរូបនេះ ​ពិតជាហ៊ានមែន ​ម្ចាស់ផ្ទះនៅក្នុង និងមុខផ្ទះពេញ ​បែរជាហ៊ានផ្តាច់ច្រវាក់ ​ហើយទាញយកភ្លាមៗតែម្តង ​តែស៊យធំប៉ះនារីម្ចាស់ម៉ូតូ និងម្ចាស់ផ្ទះក្លាហានទាំង៣ ​រត់ទៅប្រទាញប្រទង់ជាមួយចោរ ​វាយផងធាក់ផង ​រហូតលោកបងចោរទ្រាំមិនបានរត់ផាស់ក្រញ៉ាំទៅបាត់ទៅ។

នេះសំណាងហើយដែលម្ចាស់ម៉ូតូក្លាហាន  មិនគិតខ្លួនជាស្រី ​មិនស្លុតមិនភ័យពេលឃើញចោរធ្វើសកម្មភាពស្តែងៗនៅនឹងមុខ ព្រមទាំងហ៊ានចេញមកតតាំងវាយចោរ ​ហើយក៏ជាសំណាងល្អមួយដែរ ​ដែលចោរនេះគ្មានអាវុទក្នុងដៃ។ គួរបញ្ជាក់ផងដែរថា ម៉ូតូនោះគឺជាម៉ូតូរបស់កូនជាងនៅទីនោះ  ចំណែកចោរវិញរត់គេចខ្លួនបានសម្រេច។

យ៉ាងណាៗសុំបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាមានការប្រុងប្រយ័ត្នមែនទែនចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន  ព្រោះពួកឆ្លៀតឱកាស​ និងពួកចោរមានច្រើនណាស់៕

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Screenshot (246)

Photo_2020 02 15_19 54 14

Photo_2020 02 15_19 54 15

Photo_2020 02 15_19 54 16

Photo_2020 02 15_19 54 12

Photo_2020 02 15_19 54 13

ទស្សនាវីដេអូខាងក្រោម៖