កាលពីរសៀលថ្ងៃទិ ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោកអភិបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើជាអ្នកនាំផ្លូវកិត្តិយស នាំភ្ញៀវទេសចរមកពីនាវា Westerdam ដែលចូលចតនៅខេត្តព្រះសីហនុ ដើរលេងកម្សាន្ដតាមទីកន្លែងទេសចរណ៍សំខាន់ៗជាច្រើននៅក្រុងភ្នំពេញ ដូចជា៖ ព្រះបរមរាជវាំង មាត់ទន្លេ និងកន្លែងកម្សាន្ដផ្សេងៗទៀត ដើម្បីស្វែងយល់ និងបានកម្សាន្តពីទឹកដីប្រទេសកម្ពុជាផងដែរ។
ដោយភ្ញៀទេសចរដែលឡើងមកទីក្រុងភ្នំពេញកម្សាន្តនេះ ត្រូវបានគេដឹងថាមានចំនួន ១២០នាក់ មានសញ្ជាតិផ្សេងៗគ្នាមកពីច្រើនប្រទេស ដោយនេះជាការមកកម្សាន្តមុននឹងនឹងត្រលប់ទៅប្រទេសកំណើតវិញ ហើយការកម្សាន្តនៅទីក្រុងភ្នំពេញនេះទើបតែបញ្ចប់នៅម៉ោង៦ល្ងាចប៉ុណ្ណោះ រួចទើបបន្តជួបជុំ និងសម្រាកនៅសណ្ឋាគារសុខា។
គួរឱ្យដឹងផងដែរថា សម្រាប់ជនបរទេសដែលឡើងមកពីទីក្រុងភ្នំពេញកម្សាន្ត មុននឹងត្រលប់ទៅប្រទេសកំណើតខ្លួន សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាល ថាគ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះទេ៕