ថ្មីចែស! ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងឱ្យអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ (មានវីដេអូ)

យើងបានដឹងរួចមកហើយថា ​កន្លងមកមានការបោកប្រាស់ជាច្រើន និងគ្រប់រូបភាព ឆបោកយកលុយរបស់អ្នក  ដែលមានការបោកតាមរយៈប្រព័ន្ធទូរស័ព្ទ ​Wings  ឬតាមរយៈហ្វេសប៊ុកជាដើម។

ដោយឡែកករណីឆបោកថ្មីមិនធ្លាប់មានពីមុនមក បានកើតឡើងគួរឱ្យភ្ញាក់ផ្អើល ​ពោលនោះគឺមធ្យោបាយនៃការឆបោកតាមរយៈការផ្ទេរប្រាក់តាមប្រព័ន្ធ​​ធនាគារ ABA។ ដោយតាមរយៈអ្នកលក់ ​Coin  អនឡានមួយបានចែករំលែករឿងរ៉ាវឆបោករបស់ខ្លួនដោយមិននឹកស្មានថ្មី ​ដោយអ្នកឆបោកបានផ្ញើលុយទូទាត់ ​ABA រួចរាល់ តែពេលដែលទទួលបានអីវ៉ាន់ហើយ ​ប្រាក់ដែលបានទទួលបែរជាត្រូវខាងធនាគារ ​Block  ទុកទៅវិញ ​ទំនងជាអ្នកឆបោកបានប្រើល្បិចខលប្រាប់ក្រុមហ៊ុនធនាគារថាផ្ញើច្រលំនោះឯង។

Maxresdefault

ដោយតាមរយៈគណនីហ្វេសប៊ុកផេក 6666Zone Buy and Sell HERO បានបង្ហោះវីដេអូភស្តុតាង និងរៀបរាប់លម្អិតថា៖ « ករណីឆបោកថ្មីតាម ABA មិនដែលធ្លាប់មានពីមុនមក ជួយចែករំលែកផងអោយអ្នកលក់ដូរដូចគ្នាប្រុងប្រយត្ន័ទាំងអស់គ្នា ព្រោះបើយើងមិនមានភស្តុតាងគ្រប់គ្រាន់អោយក្រុមហ៊ុន ABA ទេយើងនឹងចាញ់ក្ដីហើយបាត់បងលុយនោះ ព្រោះគេ Block Account ឫ Disactive Account របស់គេបាត់ហើយយើងមិនអាចចូលទៅមើលឆាតដែលធ្លាប់ឆាតជាមួយគេនោះទេ តែសំណាងល្អ ក្នុង IPAD ខ្ញុំនៅជាប់ឆាតទើបខ្ញុំអាចចូលថតភស្តុតាងនេះបាន ហើយអោយបងៗទាំងអស់គ្នាប្រុងប្រយត្ន័ »។

S 356

នេះអាចថាជារឿងមួយថ្មីដែលមិនធ្លាប់ជួបប្រទះពីមុនមក ​សូមបងប្អូន ​ជាពិសេសអ្នកលក់ទំនិញតាមអនឡាញមេត្តាប្រយ័ត្នប្រយែងឱ្យមែនទែនចំពោះករណីថ្មីមួយនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Photo_2020 02 18_00 37 31 (2)

Photo_2020 02 18_00 37 31

Photo_2020 02 18_00 37 33

Photo_2020 02 18_00 37 30