Pity !

បុរសរងគ្រោះឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាអ្នកប្រកបរបរធាក់សុីក្លូ និងរើសអេតចាយ បន្តិចបន្តួចដើម្បីចឹញ្ចឹមជីវិត ហើយលោកតាបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវបានឡានបង្ក ( មិនស្គាល់ម៉ាក ) បុកពីក្រោយស្របពេលដែលលោកតា កំពុងដឹកនារីម្នាក់​ ។

លោកតាត្រូវបានឡាននោះបុកពីក្រោយយ៉ាងពេញទំហឹង ខណៈដែលស្រ្ដីដែលលោកតាបានឌុបនោះ ខ្ទាតដួលរបួសរលាត់ដៃរលាត់ជើង ចំណែកស៊ីក្លូខ្ទាតក្រឡាប់រាយប៉ាយ កំប៉ុងអេតចាយពេញផ្លូវ រីឯរថយន្តបើកអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ រហូតខ្ទាតចេញពីក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័មហើយបើករត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕

W

Q

Photo_2020 02 18_07 35 10

Photo_2020 02 18_07 35 09