បើគ្មានលោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ទេ ​ជីវិតយើងសព្វថ្ងៃមិនងាយស្រួលឡើយ! ​សោកស្តាយណាស់លោកទទួលមរណភាពហើយ

លោកអ្នកសាកស្រមៃមើល  ប្រសិនជាពេលនេះគ្មានមុខងារ ​Copy Paste និង ​Cut ទេ ​តើជីវិតរបស់យើងមានការលំបាកយ៉ាងម៉េចខ្លះទៅ?  ដូច្នេះអ្នកដែលយើងត្រូវដឹងគុណ និងធ្វើការរំលឹកគឺលោក Larry Tesler ដែលជាស្ថាបនិកនៃការបង្កើតមុខងារនេះតែម្តង។

Larry Tesler (1)

លោក Larry Tesler ​ត្រូវាបានគេដឹងថាកើតនៅតំបន់ Bronx ​ទីក្រុង New York សហរដ្ឋអាមេរិច ក្នុងឆ្នាំ ១៩៤៥  ក្រោយមកថែមទាំងបានសិក្សាផ្នែកវិទ្យាសាស្រ្តកំព្យូរទ័រនៅសកលវិទ្យាល័យល្បី Stanford Universityក្នុងរដ្ឋ California ផងដែរ។

ដោយសារតែស្នាដៃ ​និងជំនាញរបស់លោក លោក ​Tesler ធ្លាប់បានធ្វើការនៅក្នុងក្រុមហ៊ុនល្បីៗជាច្រើនដូចជា Amazon, Apple, Yahoo និងមជ្ឈមណ្ឌលស្រាវជ្រាវ Xerox Palo Alto (PARC) ។

Uitvinder Van Het Knippen Kopieren En Plakken Larry Tesler Overleden

តែជារឿងគួរឱ្យសោកស្តាយ កន្លងមកយូរឆ្នាំ ក្រោយមកលោក  Tesler   ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ  Xerox Palo Alto (PARC) ​ដែលជាអង្គភាពលោកធ្វើការចុងក្រោយបង្អស់ ​ប្រកាសថាបានទទួលមរណភាពហើយនៅថ្ងៃចន្ទទី ​១៦ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ក្នុងអាយុ  ៧៤ឆ្នាំ ។

Larry Tesler

បើរំលឹកពីស្នាដៃការងារសំខាន់ៗជាច្រើនរបស់លោក ក្រៅពីជាបុគ្គលសំខាន់នៅក្រុមហ៊ុន Apple ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផលិតផល ការងារនៅមន្ទីរពិសោធន៍ AI របស់ស្ទែនហ្វដ រួមទាំងមានស្នាដៃជាច្រើន រហូតបានក្លាយទៅជាឥស្សរជនគួរឱ្យចាប់អារម្មណ៍មួយ ​នៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រតាំងពីជំនាន់មុន ​រហូតបច្ចុប្បន្ន ​ហើយស្នាដៃដែលធ្វើឱ្យគ្រប់គ្នាចងចាំមិនភ្លេចនោះ ​គឺស្នាដៃ បង្កើតមុខងារ Copy Paste និង ​Cut  លើគំព្យូរទ័រ ដោយមុខងារនេះត្រូវបានតំឡើងដំបូងគេនៅលើ  software របស់ក្រុមហ៊ុន ​Apple  ទៅលើ Lisa computer ក្នុងឆ្នាំ ១៩៨៣ និងក្រោយៗមកទើបមានការចែកចាយទៅលើគ្រប់ប្រភេទតាំងពីពេលនោះមក។

Larry 2 Kokotv.ng_

2020 02 20 Image

យើងខ្ញុំក៏សូមឧទ្ទិសស្នាដៃដល់ធំធេង និងចូលរួមមរណទុក្ខចំពោះ Larry Tesler ដែលជាឥស្សរជននៅក្នុងប្រវត្តិសាស្ត្រកុំព្យូទ័រ  ដែលមានស្នាដៃដ៏ធំធេងទាំងនេះ៕

ប្រភព៖ unilad