ប្រពៃណាស់​ លោក​ ពាក់មី​ និងលោក​ ហួត​ ជា ប្រកាសថានឹងជួយសាងសង់ស្ពានជួយលោក​ Ben វិញដែលធ្វេីអំពី

កាលពីថ្ងៃទី​ ២១​ ខែកុម្ភៈ​ នេះព័ត៌មានដែលកក្រេីកពេញបណ្ដាញសង្គមនោះគឺ​ លោក​ Ben Davis ដែលជាអ្នកការពារព្រៃឈេីខ្មែរនោះ​ ពោលគឺស្ពានសម្រាប់ឆ្លងចូលផ្ទះរបស់គាត់គឺត្រូវបានជនអគតិដុតបំផ្លាញចោលដល់ទៅពីរ​ ដែលធ្វេីឱ្យមហាជនមានការខឹងសម្បារជាខ្លាំង។

ស្រាប់តែព្រឹកថ្ងៃទី​ ២២​ ខែកុម្ភៈនេះ​ គណនីហ្វេសបុកផេកផ្លូវការរបស់លោក​ ហួត​ ជា​ បានសរសេរបង្ហោះថា​ ៖

Screenshot (57)

«តោះ សំលាញ់ពែកមី ( ចែម ចាន់រ៉ា ) ពួកយើងផ្តើមគំនិត សាង់សង់ស្ពាន បេតុង ខ្ញុំ សុំចូលរួម ជាសុីម៉ង ចំនួន 15 តោនផង ឬ យកជាថវិកា 1500$ ក៏បាន ដើម្បីជាការរួបរួមគ្នា ធ្វើអំពើរល្អ .

បើមានបងប្អូនចង់ចូលរួមតាម ABA 000521039 hout chea » ។

ហេីយគណនីផេកផ្លូវការរបស់​ តារាកំប្លែងលោក​ ពាក់មី​ ក៏បានសរសេរបង្ហោះដែរថា​ ៖

Screenshot (58)

«ក្នុង1ខែគេដុតអស់ស្ពាន2 ហួតជា​ នឹង​ ខ្ញុំ​ ចង់ធ្វេីស្ពានអោយបេនវិញ​ ដែកឬបេតុង​ តោះបងប្អូនចូលរួមជាមួយយេីងខ្ញុំ​ 015300007​ ជួយគ្នា » ។

ដោយគ្រាន់តែការបង្ហោះទាំងពីរនេះមានសប្បុរសជនជាច្រេីនបានជួយជាថវិកាបន្តិចបន្ទួចដេីម្បីសង់ស្ពានជូនលោក​ Ben វិញដែលនេះគឺជាការចែករំលែកដល់ល្អមួយសម្រាប់យេីងជាមនុស្សរស់នៅក្នុងប្រទេសតែមួយ​ ៕

87387997_1308065272717100_8579396756595277824_n

87387347_486079532082627_252420003989553152_n

87617395_1308065336050427_1907087082833051648_n

87331983_1308065252717102_4942864186343424000_n

87160228_1308065319383762_6156326450443059200_n