ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី៖ ញ៊ាំអាហារបង់ប៊ីចេងពុំធ្វើឲ្យពុកឆ្អឹងដូចពលរដ្ឋខ្មែរគិតនោះទេ

ការធ្វើម្ហូបគឺរមែងមានគ្រឿងបន្ថែមសម្រាប់ធ្វើឲម្ហូបឆ្ងាញ់ដូចជាការថែមស្ករ អំបិល ប៊ីចេង និងគ្រឿងផ្សំផ្សេងៗទៀត។ ប៉ុន្តែប្រសិនបើយើងប្រើគ្រឿងផ្សំទាំងនោះច្រើនដងឬលើសកម្រិតអាចបណ្តាលឲប៉ះពាល់ដល់សុខភាពផងដែរ។

Rice Sugar Salt Beans

Unnamed

ពលរដ្ឋខ្មែរយើងមួយចំនួនស្លអត់ហ៊ានបង់ប៊ីចេងទេ តែពួកគាត់បែរជានិយមដាក់ស្ករ និងអំបិលច្រើនទៅវិញ។​ មូលហេតុគឺពួកគាត់និយាយថាដាក់ប៊ីចេងខ្លាចពុកឆ្អឹង និងខ្លាចធ្វើឱ្យឈឺក្បាល បែកញើសស្អិត ញ័រដើមទ្រូង ឈឺទ្រូង និងផ្លាស់ប្ដូរអារម្មណ៍ជាដើម។

យោងតាមហ្វេសប៊ុកផេករបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានឈ្មោះថា MJQ University Press បានសរសេរថា៖

"ពលរដ្ឋខ្មែរយើងមួយចំនួនស្លអត់ហ៊ានបង់ប៊ីចេងទេ តែពួកគាត់បែរជានិយមដាក់ស្ករ និងអំបិលច្រើនទៅវិញ។ កាលខ្ញុំមកស្រុកខ្មែរដំបូងក្នុងឆ្នាំ២០០២ ខ្ញុំហូបសម្លតាមហាងណាក៏ផ្អែមហើយប្រៃដែរ។ ដល់ពេលខ្ញុំសួរពួកគាត់ថា ហេតុអ្វីស្លដាក់ស្ករអំបិលច្រើន តែអត់សូវដាក់ប៊ីចេងអ៊ីចឹង ពួកគាត់ឆ្លើយថា ដាក់ប៊ីចេងខ្លាចពុកឆ្អឹង និងខ្លាចធ្វើឱ្យឈឺក្បាល បែកញើសស្អិត ញ័រដើមទ្រូង ឈឺទ្រូង និងផ្លាស់ប្ដូរអារម្មណ៍ជាដើម។

ការញ៉ាំអាហារបង់ប៊ីចេងមិនបង្កគ្រោះថ្នាក់ ឬប៉ះពាល់សុខភាពធ្ងន់​ធ្ងរដូចញ៉ាំស្ករនិងអំបិលនោះឡើយ។ ប៊ីចេងអាចមានប្រតិកម្មចំពោះ​សុខភាពត្រឹមតែ១ទៅ២ភាគរយប៉ុណ្ណោះ ខណៈស្ករនិងអំបិលអាចមានប្រតិកម្មចំពោះសុខភាពរហូតជិត១០០ភាគរយឯណោះ។ ញ៉ាំអាហារដែលមានជាតិប្រៃនិងផ្អែមជ្រុល គឺធ្វើឱ្យកើតជំងឺផ្សេងៗដូចជា លើសឈាម ទឹកនោមប្រៃ ទឹកនោមផ្អែម ស្លាប់មួយចំហៀងខ្លួនជាដើម។ ប៉ុន្តែបើយើងញ៉ាំអាហារបង់ប៊ីចេងវិញ យ៉ាងច្រើនត្រឹមធ្វើឱ្យយើងវិលមុខ អស់កម្លាំង និងណែនដើមទ្រូងប៉ុណ្ណោះ ប្រសិន​បើ​ញ៉ាំ​លើសពី១៥ក្រាមក្នុងមួយថ្ងៃ។

MSG1

ការណ៍ដែលប្រជាជនខ្មែរមួយចំនួនយល់ច្រឡំមិនហ៊ានទទួលទានអាហារបង់ប៊ីចេង គឺបន្ទាប់ពីជនជាតិចិនមួយចំនួនទៅរស់នៅសហរដ្ឋអាមេរិក អំឡុងពេលដែលគេកំពុងតែប្រកាន់ពូជសាសន៍ និងក្រោយមកមានអ្នកស្រាវជ្រាវម្នាក់បានស្រាវជ្រាវនៅក្នុងឆ្នាំ​១៩៦០ ហើយបញ្ជាក់ថា ការទទួលទានអាហារដែលមានសារជាតិ​ប៊ីចេងធ្វើឱ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សុខភាពខួរក្បាល។ ការស្រាវជ្រាវនេះ គឺគេចាក់ប៊ីចេងចូលទៅក្នុងខ្លួនកូនកណ្ដុរក្នុងបរិមាណច្រើន។ បន្ទាប់មកគេឃើញកូនកណ្ដុរនោះមានសភាពមិនប្រក្រតី ហើយគេក៏សន្និដ្ឋានថា សារជាតិប៊ីចេងធ្វើឱ្យប្រតិកម្មដល់ខួរក្បាលទាំងមិនបានពិសោធលើមនុស្សទាល់តែសោះ។ ដូច្នេះអ្នកដែលខ្លាច​រអា​ប៊ីចេង​ខ្លាំងជាងគេ គឺបណ្តាជនជាតិអឺរ៉ុប ហើយមកដល់សព្វថ្ងៃនេះពួកគេនៅមិនទាន់ហ៊ានពិសាអាហារដែលបង់ប៊ីចេងនៅឡើយផង។

នៅលើពិភពលោកមានតែប្រជាជនចិន និងជប៉ុនទេដែលទទួល​ទាន​​អាហារបង់ប៊ីចេងច្រើនជាងគេ ហើយប្រជាជនប្រទេសទាំងពីរនេះមានអាយុវែងខ្លាំងណាស់។ នេះអាចបញ្ជាក់កាន់តែច្បាស់ថា ការទទួលទានអាហារដែលបង់ប៊ីចេង គឺមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនោះឡើយ។ និយាយឱ្យមែនទែនទៅ ប្រសិនបើយើងមិនបង់ប៊ីចេងចូលក្នុងអាហារ(សម្ល) ក៏អាហារយើងមានផ្ទុកសារជាតិ​ប៊ីចេងស្រាប់ដែរ ព្រោះបន្លែផ្លែឈើមួយចំនួនមានផ្ទុកសារជាតិ​ប៊ីចេងស្រាប់ទៅហើយ ដ្បិតអីប៊ីចេងផ្សំឡើងពីបន្លែផ្លែឈើ និងរុក្ខជាតិ​មួយចំនួន។

សូមជម្រាបថា ប៊ីចេង គឺជាអំបិលរបស់ទឹកអាស៊ីតហ្គូតាមិក (Glutamic Acid) បូកផ្សំជាមួយនឹងម៉ូណូសូដ្យូម អេល-ហ្គូតាមេត (Monosodium L-Glutamate) ចម្រាញ់ចេញពីធម្មជាតិសុទ្ធសាធ ដូចជាសារាយសមុទ្រ ផ្សិត សណ្ដែតសៀង ទឹកដោះគោ ទឹកអំពៅ និងបន្លែផ្សេងៗមួយចំនួនទៀត ក៏អាចចម្រាញ់ធ្វើប៊ីចេងបានដែរ។ អ្នកដែលរកឃើញនិងផលិតប៊ីចេងដំបូង នៅក្នុងឆ្នាំ១៩០៨ ដោយជនជាតិជប៉ុនម្នាក់ឈ្មោះ Kikuae Ikeda ដោយគាត់ស្រាវជ្រាវនិងចម្រាញ់ចេញពីសារាយសមុទ្រ៕"

Screenshot (273)

W980 P16x9 800px Monosodium_glutamate_crystals