ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសអ្នកនាង សួស វីសា និងលោក ថមមី បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក បានធ្វើឱ្យកក្រើកនិងផ្អើលអស់ទាំងមហាជន និងអ្នកសិល្បៈជាច្រើនផងដែរ។
ក្រោយរៀបការរួចគូស្នេហ៍ថ្មីថ្មោងបានដឹកដៃគ្នាកម្សាន្តតាមប្រទេសប៉ែកអឺរ៉ុបជាច្រើនកន្លែង ថែមទាំងបានបើកហាងលក់សំលៀកបំពាក់ដ៏ធំមួយរួមគ្នាផងដែរ តែអ្វីដែលពិសេស ពេលនេះកាន់តែរំភើប ដោយអ្នកនាង សួស វីសា ត្រូវបានដឹងថាកំពុងតែពពោះកូនដំបូងហើយ។
តាមរយៈគណនីហ្វេសប៊ុកលោក Tommy Real បានរៀបរាប់ថា៖ « ក្នុងមួយជីវិតរបស់ខ្ញ៉ំនេះ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញ៉ំសប្បាយចិត្តបំផុតដែលមិនអាចយកអ្វីមកថ្លែងបានឡើយ❤️
🙏❤️ អរគុណប្រពន្ធសំលាញ់ដែលបានផ្តល់កាដូដ៍មានន័យមួយនេះមកអោយគ្រួសារយើង ដែលជាកាដូដ៍មានតម្លៃកាត់ថ្លៃព៉ំបាន (Baby)👶 បងសប្បាយចិត្តខ្លាំងណាស់រកពាក្យអ្វីនិយាយមិនចេញទេ បងពិតជាស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសំលាញ់ បងសូមសន្យាថានិងមើលថែរក្សាអូននិងកូនៗយើងអោយមានសេចក្តីសុខនិងសុភមង្គលជារៀងរហូតតទៅ 😊បងប្អូនអើយ ខ្ញ៉ំក្លាយជាប៉ាគេហើយ ខ្ញ៉ំមានកូនហើយ ❤️🥰
ចង់ប្រាប់ពិភពលោកនេះថាខ្ញ៉ំស្រលាញ់ប្រពន្ធខ្ញ៉ំណាស់ Sous Visa ❤️ Dady Mommy ❤️
🥰 ចឹងបានឆ្ងល់ណាស់ហេតុអ្វីខ្ញ៉ំឃ្លានតាម្ជូរ និងក្អួតរហូត ឥឡូវអស់ចម្ងល់ហើយ 😆
#Daddy #Mommy #baby #Tommy #Sousvisa ❤️ »។
សូមចូលរួមអបអរគូស្នេហ៍ទាំង២ផង ៕