ស្ថានភាពគួរឱ្យបារម្ភ! ​កូរ៉េខាងត្បូងបានក្លាយទៅជាប្រទេសទី២ ​ដែលមានករណីឆ្លងវីរុស ​Covid-19 ច្រើនជាងគេ

កូរ៉េខាងត្បូង៖ របាយការណ៌ក្នុងប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការកើនឡើងជារៀងរាល់ថ្ងៃនៅការរីករាលដាលវីរុស​ កូរ៉ូណា​ នៅថ្ងៃច័ន្ទនេះ​ ដោយអ្នកឆ្លងមេរោគភាគច្រើនគឺនៅក្នុងទីក្រុងដេហ្គូភាគអាគ្នេយ៍​ ជាកន្លែងដែលអាជ្ញាធរសុខាភិបាលកំពុងប្រឹងប្រែងទប់ស្កាត់នឹងវីរុស​ កូរ៉ូណា​ នេះកុំអោយរីករាលដាលកានតែខ្លាំងឡេីង។

ករណីបន្ថែមចំនួន ២៣១ ករណីនៃអ្នកឆ្លងវីរុសនេះបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងមានការកើនឡេីងដល់ ៨៣៣ នាក់​ និងចំនួនអ្នកស្លាប់​៧ នាក់ ​រហូតប្រែក្លាយកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ២ ​នៃប្រទេសដែលមានអ្នកឆ្លងវីរុស Covid-19  ច្រើនជាងគេបន្ទាប់ពីចិន។

SKOREA China Health Virus

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺក្នុងប្រទេសកូរ៉េ (KCDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ដេហ្គូ​ ដែលមានមនុស្ស ២,៥ លាននាក់កំពុងរស់នៅត្រូវបានស្នើសុំឱ្យស្នាក់នៅក្នុងផ្ទះ​ ក្រោយពីឃេីញថាករណីនេះមានកើនឡើងពី​ ១៩៦ ទៅ ៤៨៣ នៅថ្ងៃច័ន្ទនេះ​ទោះបីជាមានការខិតខំទប់ស្កាត់ការរីករាលដាលយ៉ាងណាក៏ដោយ។

មានពីរតំបន់ដែលមានអ្នកផ្ទុកមេរោគនេះភាគច្រេីន​ គឺនៅវិហារសាសនាមួយនៅ ដេហ្គូ​ និងមួយទៀតនៅមន្ទីរពេទ្យក្នុងសង្កាត់ Cheongdo ដែលវាបានបន្តរីរាលដាលកាន់តែខ្លាំង​ ស្មេីរនឹងបីភាគបួននៃករណីសរុបនៅក្នុងប្រទេស។ ប្រហែលជា ៦០ ភាគរយនៃករណីសរុបត្រូវបានរកឃេីញនៅឯវិហារ Shincheonji ដែលមានមូលដ្ឋាននៅ ដេហ្គូ និង ១៥ ភាគរយទៀតទៅមន្ទីរពេទ្យ Daenam ក្នុងទីក្រុង Cheongdo ។


Covid 19 Precaution

ទោះបីជាអាជ្ញាធរសុខាភិបាលបាននិយាយថាគេសង្ឃឹមថានឹងអាចគ្រប់គ្រងស្ថានការណ៌នេះបានក៏ដោយក៏អ្នកជំនាញបាននិយាយថាវីរុសនេះអាចនឹងរីករាលដាលពាសពេញផ្ទៃប្រទេស​ នេះមិនទាន់មានរាប់បញ្ចូលករណីដែលកំពុងតែមានការកេីនឡេីងក្នុងប្រទេសចិន​ សេអ៊ូល​ និងប្រទេសផ្សេងៗទៀត ៕

ប្រភព៖ koreatimes   (ប្រែសម្រួលដោយ៖ ​Cloud)

APTOPIX South Korea Virus Outbreak

5053_y