អ្នកណាថាព្រលានយន្តហោះខ្មែរគ្មានការពិនិត្យសុខភាព? តោះមកមើលចំណុចតំបន់ត្រួតពិនិត្យសុខភាពអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ – Kalib9 ជីវិតកម្សាន្ត | Pelklas

អ្នកណាថាព្រលានយន្តហោះខ្មែរគ្មានការពិនិត្យសុខភាព? តោះមកមើលចំណុចតំបន់ត្រួតពិនិត្យសុខភាពអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​

ជាការពិតណាស់វីរុសថ្មី ​Covid-19  បានធ្វើឱ្យពិភពលោកមានការភ័យខ្លាច​ និងរអារជាខ្លាំង ព្រោះតែវីរុសនេះជាវីរុសដែលមានការឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងងាយ  ដោយក្នុងបច្ចុប្បន្ននេះ មានប្រទេសជាច្រើនបាននឹងកំពុងតែមានអ្នកផ្ទុកវីរុសនេះជាច្រើនគួរឱ្យបារម្ភ។

សម្រាប់ប្រទេសកម្ពុជាយើង ​ទោះមិនទាន់មានករណីថ្មីរកឃើញថាមានអ្នកផ្ទុកវីរុសនេះក្រៅពីជនជាតិចិនដែលជាសះស្បើយហើយ១ករណីយ៉ាងណាក៏ដោយ ​តែដោយសារតែវាជាវីរុសដែលងាយនឹងឆ្លង ​បានធ្វើឱ្យប្រជាជនយើងមានការបារម្ភខ្លាំង ​ដោយក្នុងនោះកាលពីប៉ុន្មានថ្ងៃមុនមានបំផុសព័ត៌មានថា ​ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញគ្មានការត្រួតពិនិត្យសុខភាពទៀតនោះ បានធ្វើឱ្យមហាជនហាក់មានការភ្ញាក់ផ្អើល និងបារម្ភទ្វេរដងពីវីរុសនេះ ។

Photo6240281632628123781 2

តែក្រោយមកក៏មានមន្ត្រីពាក់ព័ន្ធជាច្រើន រួមទាំង នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចេញមកបកស្រាយផងដែរ ​ ដោយក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយបានបង្ហាញពីតំបន់ត្រួតពិនិត្យក្នុងព្រលានយន្តហោះខ្មែរផងដែរ ដើម្បីកុំឱ្យមហាជនមានការយល់ច្រលំបន្ថែមទៀត។

35677i

តាមរយៈគណនីហ្វេសប៊ុក Sophat Thong បានបង្ហោះរូបភាព ​អមនឹងសារថា៖ « ខ្ញុំសូមបញ្ជាក់ថា​ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក៏មានវាស់កម្ដៅអ្នកដំណេីរមកដល់ដូចបណ្ដាប្រទេសដ៏ទៃដែរ។

# ការ Share របស់លោកអ្នក​ គឺធ្វេីអោយមនុស្សទូទៅមានទំនុកចិត្ត​ មកលេីប្រទេសកម្ពុជាយេីង...​ ! សូមអរគុណទុកជាមុន ​»។

S 4568798

ដូច្នេះសូមទស្សនារូបភាពនៃចំណុចនៃការពិនិត្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញខាងក្រោមនេះ ៖

1

2

3

4

5