រូបមន្តទឹកដោះគោធម្មជាតិដ៏អស្ចារ្យសម្រាប់អ្នកដែលកើតជំងឺទាក់ទងផ្លូវដង្ហើម ជំងឺបេះដូង និងបញ្ហាគេងមិនលក់ – Kalib9 សម្រស់និងសុខភាព | Pelklas

រូបមន្តទឹកដោះគោធម្មជាតិដ៏អស្ចារ្យសម្រាប់អ្នកដែលកើតជំងឺទាក់ទងផ្លូវដង្ហើម ជំងឺបេះដូង និងបញ្ហាគេងមិនលក់

ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលជំងឺផ្សេងៗ ​ពេលខ្លះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពខ្លាំងទៅវិញនៅពេលដែលប្រើយូរៗទៅ  តែនៅក្នុងនោះការប្រើប្រាស់រូបមន្តព្យាបាលតាមធម្មជាតិក៏ត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាព និងកបនឹងជំងឺផ្សេងៗជាច្រើន។

ដូច្នេះយើងនឹងលើកយកវិធីធ្វើភេសជ្ជៈមួយប្រភេទដែលអាចជួយអ្នករួចផុតពីជំងឺជាច្រើនដូចខាងក្រោមនេះ៖

#វិធីធ្វើភេសជ្ជៈរូបមន្តធម្មជាតិ

គ្រឿងផ្សំ

- ខ្ទឹមសចិញ្ច្រាំ ១០កំពិស

- ស្ករស ២ ឬ ៣ ស្លាបព្រា

- ទឹកដោះគោ ៥០០ មីលីលីត្រ

- ទឹកស្អាត ២៥០ មីលីលីត្រ

Milk Garlic

ការអនុវត្ត៖

- ជាដំបូងដាំទឺកជាមួយទឹកដោះគោ រួចដាក់ខ្ទឹមសចិញ្ច្រាំចូលកូរឱ្យសព្វទុកឱ្យពុះ

ពេលដែលពុះរួចបន្ថយភ្លើងបន្តិចរួចចាប់ផ្តើមកូរហើយបន្ថែមស្ករសកូរឱ្យសព្វជាការស្រេច

- អ្នកអាចទទួលទានភេសជ្ជៈមួយនេះពេលដែលវាក្តៅឧណ្ហៗ។

B9a96754d02dd72272ac47e62781421d_XL

# គុណប្រយោជន៍

- ជួយព្យាបាលអាការឈឺចុកចាប់ក្នុងរាងកាយ និងសន្លាក់

- ជួយបន្ថយការឈឺចុកចាប់សរសៃតាមបណ្ដោយគ្រលៀនរហូតដល់ចុងជើង (Sciatica)

- ជួយដល់បញ្ហាជំងឺបេះដូង បន្ថយកម្រិតកូឡេស្តឺរ៉លខ្ពស់ក្នុងឈាម និងការពារឈាមកកបានផងដែរ

- ជួយព្យាបាលជំងឺហឺតបានយ៉ាងមានប្រសិទ្ធភាពដោយទទលទានភេសជ្ជៈមួយនេះមួយកែវរាល់មុនពេលចូលគេង

- ជួយបណ្តេញជាតិពុលពីក្នុងរាងកាយនិងថ្លើម ហើយផ្តល់ឱ្យថ្លើមមានសុខភាពល្អ ដោយទទួលទានភេសជ្ជៈនេះជាទៀតទាត់រយៈពេល ៥ថ្ងៃ

- ជួយបន្ធូរភាពរានតឹងក្នុងរាងកាយ និងធ្វើឱ្យអ្នកគេងលក់ស្រួលស្កប់ស្កល់ល្អ

- អាចជួយព្យាបាលជំងឺរលាកសួតដោយទទួលទានភេសជ្ជៈនេះមួយថ្ងៃ ៣ដង

62090a3b 5331 4502 95da C195dc6f826b

- អាចព្យាបាលជំងឺក្អកបានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែថែមម្សៅរមៀតនិងទឹកឃ្មុំបន្តិចនៅក្នុងភេសជ្ជៈមួយនេះ

- ព្យាបាលជំងឺរបេងបានដោយគ្រាន់តែទទួលភេសជ្ជៈមួយនេះ មួយថ្ងៃ ៣ដងជាទៀងទាត់

- ជាថ្នាំប្រឆាំងអុកស៊ីតកម្ម ជួយឱ្យប្រព័ន្ធភាពស៉ាំនិងប្រព័ន្ធរំលាយអាហារដំណើរការល្អ បំបាត់ជាតិពុលក្នុងរាងកាយ ជួយសម្រកទម្ងន់ ថែមទាំងអាចព្យាបាលជំងឺរាគរូសបានទៀតផង

- ដើម្បីកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងខ្លួន និងកម្រិតកូឡេស្តឺរ៉លថយចុះ អ្នកគួរតែទទួលទានភេសជ្ជៈនេះជារៀងរាល់ថ្ងៃឱ្យបានទៀងទាត់ត្រឹមតែមួយសប្តាហ៍នឹងមានប្រសិទ្ធភាពខ្ពស់៕

Images