ជីវិតគូអ្នកណាៗក៏ប្រាថ្នាចង់រួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយមានការដឹងឮពីចាស់ទុំដែរ ដោយពិធីមង្គលការគឺជាពិធីផ្លូវការមួយដែលគ្រប់គ្នាទទួលស្គាល់ថាជាពិធីពិសេសមួយសម្រាប់ជីវិតគូស្នេហ៍ទាំងឡើយ។
តែដោយសារតែការរៀបចំមង្គលការសម័យបច្ចុប្បន្នមានការចំណាយចាយវាយច្រើនណាស់ ដែលត្រូវការប្រាក់ច្រើន គូស្នេហ៍ខ្លះក៏ពន្យារពេលរៀបការ ឯគូស្នេហ៍ខ្លះសុខចិត្តសែនព្រេនបន្តិចបន្តួចក្រោមការដឹងឮពីចាស់ទុំ។
ជាក់ស្តែងមង្គលការតូចធំ ឬការសែនព្រេនមិនបានបញ្ជាក់ពីសុភមង្គលឡើយ ដោយអ្នកខ្លះរៀបចំតូចធំយ៉ាងណាពេលមានបញ្ហាគង់តែបែក តែអ្នកខ្លះវិញនោះរៀបចំល្មមៗ ឬសែនព្រេនបែរជារស់នៅជាមួយក្តីសុខ ហេតុនេះហើយបានជាថ្មីៗនេះមានគូស្នេហ៍មួយគូ ដែលគេដឹងថាជាអ្នកមានជីវភាពធូធារបែរជាសុខចិត្តសែនព្រេនបន្តិចបន្តួចព្រោះមិនចង់ចំណាយច្រើន ម្យ៉ាងយល់ថាសុភមង្គលមិនស្ថិតលើការរៀបការធំដុំឡើយ។
តាមរយៈគណនីហ្វេសប៊ុក រតនម្បិយោ ហាត់ណាក់ បានរៀបរាប់ថា៖ «ឡានក៏មានជិះ លុយក៏មានចាយ ប៉ុន្តែគាត់មិនចង់រៀបការដូចគេ នាំតែអស់លុយច្រើន សុភមង្គលមិនមែនឋិតនៅលើមង្គលការ ឬក៏សែនព្រេនឡើយ គឺឋិតនៅលើអ្នកទាំងពីរចេះផ្ដល់ស្នាមញញឹមដល់គ្នានឹងគ្នា ជូនពរប្អូនទាំងពីរឱ្យចេះស្រលាញ់ មើលថែគ្នាដល់ចាស់រៀងៗខ្លួន
ពួកគាត់មិនមែនជាអ្នកក្រទេ ប៉ុន្តែ ពួកមិនចង់ការធំដុំនាំតែអស់លុយច្រើនចឹង ហើយគាត់សែនព្រេនតែមួយព្រឹក សល់លុយទុកប្រាកបមុខរបរផ្សេៗទៀត សុភមង្គលមិនមែនចាំបាច់តែការទោះបីសែនព្រែក៏ដោយ ឲ្យតែប្អូនទាំងពីរមានមេត្តាធម៌ដល់គ្នានឹងគ្នាទៅវិញទៅមក សុភមង្គលនឹងមានដល់ប្អូនៗជានិច្ចមិនខាននោះឡើយ»៕