ភ្នំពេញ៖ បទចម្រៀង កូនយំល្វើយៗ ជាបទចម្រៀងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈបទចម្រៀងរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានចាក់ស្ដាប់ ពាសពេញប្រទេសកម្ពុជា ហើយថ្មីៗនេះបទចម្រៀងមួយបទនេះបានផលិតជា Version ស្រីម្ដង ដែលបកស្រាយដោយ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា វិញ។
លោកលី ស៊ីនហួន មានស្រុកកំណើតនៅខេត្តបាត់ដំបង បានចូលបម្រើការនៅក្នុងផលិតកម្មរស្មីហង្សមាស កាលពីចុងឆ្នាំ២០០៧ ពោលគឺក្រោយពេលលោកបានលាចាកសិក្ខាបទ នោះតែម្ដង។ ក្នុងអាជីពជាអ្នកនិពន្ធទំនុកច្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស លោកបាននិពន្ធបទចម្រៀងឱ្យតារាចម្រៀងល្បីៗ ជាច្រើនដួង ហើយសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំងដូចជា អូនថាអាណិត លើសពីអាណិត ប្អូនស្រី បងក្រមិនសមគិតពីអនាគតអូន ប្រពន្ធអូនលំបាកហើយ មាតាដៃ១០០ កន្លែងចាស់ និងបទដែលកំពុងល្បីខ្លាំងនាពេលបច្ចុប្បន្ន កូនយំល្វើយៗ ជាដើម។
គួរបញ្ជាក់ផងដែរថា លោកលី ស៊ីនហួន ធ្លាប់បួសជាភិក្ខុនៅក្នុងខេត្តបាត់ដំបង អស់រយៈពេល១០ឆ្នាំ ហើយក្រោយលាចាកសិក្ខាបទ លោកក៏បានចូលបម្រើការងារនៅក្នុងផលិតកម្មរស្មីហង្សមាស ហើយក៏បានចូលរួមនិពន្ធបទចម្រៀង និងដឹកនាំបទចម្រៀងជាច្រើនបទ ឱ្យកំពូលតារាចម្រៀងជាច្រើនផងដែរ៕
https://www.youtube.com/watch?v=cc1ovn2xFMo
https://www.youtube.com/watch?v=5HkLURdnirI
https://www.youtube.com/watch?v=1BbuLdaEBwY
https://www.youtube.com/watch?v=Bjt7xS7ikqA
https://www.youtube.com/watch?v=HtohlYqGgao
https://www.youtube.com/watch?v=ageHiC_U1Cs