ឈុតកង្រីយំសោកបោកខ្លួនរត់តាមស្វាមី! ​សំលៀកបំពាក់ឈុតកែច្នៃថ្មី ពិតជាពិសេសមិនសរសើរមិនបាន (មានវីដេអូ)

ជារឿយៗក្រុមការងារថតរូបមួយកន្លែងមានឈ្មោះថា ​Mirror Studio & photography រមែងតែងតែបង្កើត Concept រូបថតថ្មីៗ  និងឈុតកែច្នៃពិសេសៗក្នុងទម្រង់បុរាណ ​រួមទាំងខ្សែភាពយន្តខ្មែរជាច្រើនក្នុងន័ួអភិរក្សសុទ្ធតែរំលេចភាពស្រស់ស្អាតគួរឱ្យសរសើរខ្លាំង។

ម្តងនេះក្រុមការងារ  Studio  មួយនេះបានបញ្ចេញ ​Concept  ថ្មីមួយទៀតហើយ ​ដែលដកស្រង់ចេញពីឈុតមួយក្នុងរឿង រិទ្ធីសែននាងកង្រី ​វគ្គកង្រីយំសោកបោកខ្លួនរត់តាមស្វាមីរហូតដេកដួលលើដី  ពិតជាកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទាំងសំលៀកបំពាក់ ​តុបតែងផ្ទៃមុខ ប្លង់នៅក្នុងការថត ​ជាពិសេសគឺការលេងទឹកមុខរបស់តារាម៉ូឌែលតែម្តង។

85098853_2688520544549843_3357160980759969792_o

87796720_2688520581216506_5410682203296235520_o

គួរឱ្យដឹងផងដែរថាឈុតដ៏ស្រស់ស្អាតនេះគឺបានកែច្នៃដោយអ្នកច្នៃម៉ូតដ៏ល្បី Skor Krob

និងតុបតែងមុខដោយ  RaDee RaDee ជាពិសេសតារាម៉ូឌែលស្រីដែលពេញដោយសមត្ថភាព គ្រងឈុតនាងកង្រីដ៏ស័ក្តិសមនេះផងដែរ ​ត្រូវបានគេស្គាល់ថាជា តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងចរិយា ពេជ្រ ដែលក្រោយពីបានរៀបការសាងគ្រួសារជាមួយនឹងស្វាមីជាទីស្រលាញ់ រហូតបានចំណងដៃកូនម្នាក់មុខមាត់យ៉ាងគួរឲ្យក្នាញ់មកអ្នកនាងក៏បានបាត់មុខស្ងាត់មួយរយៈធំ។

Photo_2020 02 29_23 37 55

Photo_2020 02 29_23 37 54

88104352_2688520304549867_7715256638084481024_o

88186021_2688520287883202_2561117130640588800_o

88241765_2583831451864640_6578393286052937728_n

87626633_2688520427883188_5163316379381661696_o

87755728_2583831348531317_6437604786371035136_n

88259217_2583831398531312_3829980083402047488_n

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖​