មិនរៀងចាល! ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀតនៅជិតតំបន់អភិរក្សរបស់លោកបេនត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល

ដូចយើងបានដឹងហើយថា ជន​បរទេស​មួយ​រូប​ ឈ្មោះ Ben Davis ​ជា​ជនជាតិបរទេសដែលស្រលាញ់ស្រុកខ្មែរ ​និងតែងធ្វើកិច្ចការជួយអភិរក្ស​​ការពារ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជាគួរឱ្យកោតសរសើរ។

តែថ្មីៗ​នេះ​ស្ពានផ្លូវចេញចូលផ្ទះរបស់លោកត្រូវបានជនសង្ស័យ ​ដែលអាច​ជា​ក្រុម​ឈ្មួញ​ជួញដូរ​ឈើ​ខុស​ច្បាប់​បាន​ដុត​បំផ្លាញ​សល់តែផេះ ​ធ្វើឱ្យមហាជនមានការខឹងសម្បារជនអគតិ និងអាណិតអាសូរដល់លោក  Ben  ជាខ្លាំង ​ដោយក្នុងនោះមានប្រជាជនខ្មែរទាំងតូចទាំងធំបានចេញមុខជួយជាថវិកាសាងសង់ស្ពានថ្មី និងទឹកប្រាក់ជួយផ្គត់ផ្គង់ការងារលោក ​Ben  បន្តការងាររបស់ខ្លួនតទៅទៀត។

87387523_2455082791469065_6399183641028591616_o 768x712

87075972_2455082688135742_338142350012317696_n 1 768x576

អ្វីដែលមិននឹកស្មានដល់ ​ហាក់មិនញញើតបន្តិចសោះ ស្ពានមួយកន្លែងទៀតហើយជិតតំបន់អភិរក្សលោក ​Ben  ត្រូវបានគេដុតទៀតហើយ ​តែជាសំណាងល្អត្រូវបានគេជួយពន្លត់ទាន់។

តាមរយៈប្រភពព័ត៌មានពីលោក ​តាន់ ​គីមសួរ បានឱ្យដឹងថា៖ « ស្ពានមួយទៀតហើយ ធំជាងស្ពានមុនទៀតនៅជិតតំបន់អភិរក្សរបស់លោកបេនត្រូវបានដុត តែជាសំណាងល្អត្រូវបានជួយពន្លត់ទាន់ពេល។ នេះប្រហែលជាសញ្ញាមួយចង់បង្ហាញចង្កោមឲ្យគ្រប់គ្នាដឹងថាជនល្មើសព្រៃឈើសាហាវប៉ុណ្ណា ពួកគាត់មិនខ្លាចអ្នកណាទាំងអស់។ ពួកយើងមានការព្រួយបារម្ភអំពីសុខសុវត្តិភាពរបស់លោកបេននិងបងៗកងកំលាំងការពារព្រៃឈើនៅតំបន់នោះជាខ្លាំង😔😔😔 សូមអាជ្ញាធរមូលដ្ឋានចូលរួមសហការផង🙏🙏🙏 ​»។

S 68798

សង្ឃឹមថាអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ​កុំឱ្យវាចេះតែផ្គើនសមត្ថកិច្ចតទៅទៀត៕

88307145_2354651017968057_1672642960086269952_o

88310448_2354650977968061_5377107730978832384_o

88420534_2354651061301386_1396201831075414016_o

87857355_2354651081301384_5247003808554287104_o