អភិបានខេត្តសៀមរាបបានចាប់ផ្ដើមព្រឹត្តិការណ៍ «ថ្ងៃខ្មែរ» សម្រាប់ភ្ញៀវទេសចរ ចូលកំសាន្តលេងក្នុងខេត្តសៀមរាប !

ប្រិយមិត្ត​បានដឹងហើយថាព្រឹត្តិការណ៍ អង្គរសង្រ្កាន ដែលប្រារព្ធឡើងនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ បានខិតចូលមកដល់ហើយ ។ ហើយពេលនេះដែររដ្ឋបាលខេត្តសៀមរាបបានញ៉ាប់ដៃញ៉ាប់ជើងក្នងការធ្វើឱ្យកម្មវិធីនេះឱ្យសប្បាយលើសដើម ហើយកាន់តែបង្ហាញឱ្យបរទេសឃើញពីប្រពៃណីខ្មែរផងដែរ ។

2

7

ក្នុងឱ្យកាសនេះដែ លោក ទៀ សីហា​ ដែលជាអភិបាលខេត្តសៀមរាប ក៏បានបំផុសគំនិតដល់ យុវជន សិស្សានុសិស្សក៏ដូចជា ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ ដែលមកកំសាន្តខេត្តសៀមរាបចូលរួមកម្មវិធី  «ថ្ងៃខ្មែរ» ដែលគឺជាកម្មវិធីសម្រាប់ទេសចរ អន្តរជាតិ នឹង ប្រជាពលរដ្ឋខ្មែរទាំងអស់ស្លៀកសម្លៀកបំពាក់ខ្មែរ ស្របពេលបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ខាងមុខនេះនៅឯខេត្តសៀមរាប និង តាមស្រុកភូមិនានា ៕

6

5

4

1

3