តោះមកមើលរូបកាត់បន្ថយស្ត្រេស! ​មកពីតម្រូវការម៉ាស់ខ្លាំង ដេរលឿនពេកមែនទេ បានទៅជាបែបនេះ?

ដូចដែលយើងបានដឹងរួចមកហើយថា ​ដោយសារតែវីរុសកូរ៉ូណា  Covid-19  ថ្មី បានផ្ទុះរាល់ដាលចេញពីទីក្រុងវ៉ូហាន ​ថែមទាំងរាលដាលដល់ប្រទេសចិនទាំងមូល រួមទាំងប្រទេសប៉ែកអាស៊ី និងអឺរ៉ុបផងនោះ បានធ្វើឱ្យពិភពលោកមានការព្រួយបារម្ភខ្លាំង ​ថែមទាំងបង្កើនការពារសុខភាពទ្វេរដង។

សម្រាប់ការការពារពីវីរុសថ្មីនេះ ​របស់ដែលធ្វើឱ្យគ្រប់គ្នាបុកគ្នាទៅទិញយកប្រើប្រាស់ខ្វះមិនបាននោះគឺ ​ម៉ាស់ និងទឹកលាងសម្អាតដៃ ​ដោយរបស់ទាំង២នេះ  ជាពិសេសម៉ាសតែម្តង មានតម្រូវការខ្លាំងធ្វើឱ្យមានការផលិតស្ទើរតែមិនទាន់ទៀតផង។

តែពេលនេះសូមមកកាត់បន្ថយស្ត្រេសជាមួយវីរុស  Covid-19  នេះ​ ដោយក្រឡេកមកមើលរូបភាពម៉ាស់ ​៣សន្លឹក ​ដែលអាចធ្វើឱ្យអ្នកហួសចិត្តខ្លាំង ​ព្រោះតែការដេរម់ាស់ហាក់ខុសបច្ចេកទេស ​មិនដឹងជាការប្រហែស ​ឬប្រញាប់វេចខ្ចប់ ទើបដេរលឿនភ្លេចភ្លាំងនោះទេ ​បានជាដេរម៉ាស់ខុសយ៉ាងនេះ។

សូមទស្សនារូបភាពខាងក្រោម ៖

89301159_138505641027154_7595895803256766464_n

89056508_138505677693817_7939975382915088384_n

89014991_138505704360481_6956414879855017984_n