នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង៖ « បើសារណជនមានរោគសញ្ញា ​Covid-19 សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់បណ្តាមន្ទីរពេទ្យខេត្ត​ ដោយការធ្វើតេស្ត និងការព្យាបាលគឺមិនគិតថ្លៃទេ »

ក្រោយពីបានរកឃើញថា ​បុរសជនជាតិខ្មែរមួយរូបដំបូងបង្អស់មានផ្ទុក ​Covid-19  នៅក្នុងខេត្តសៀមរាប ឆ្លងពីជនជាតិជប៉ុន បានធ្វើឱ្យប្រជាជនខ្មែរមានការព្រួយបារម្ភជាខ្លាំង និងបានរកវិធីការពាររៀងៗខ្លួន។

នៅក្នុងនោះ មានប្រជាជនដែលមានអាការមិនស្រួលខ្លួន​ និងព្រួយបារម្ភខ្លាចខ្លួនឯងមានផ្ទុកវីរុសនេះ មួយចំនួនធំ ​ក៏មានចម្ងល់ដែរថា ​តើនៅទីកន្លែងណាដែលអាចពិនិត្យ និងធ្វើតេស្តវីរុស ​Covid-19  នេះបាន ​តែពេលនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការហើយ។

S 46998

តាមរយៈ  នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា៖​ « បេីបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួនឬមានរោគសញ្ញាផ្លូវដង្ហេីមនិងទេីបធ្វេីដំណេីរពីប្រទេសដែលមានឆ្លងជំងឺ​ COVID-19​ ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡេីងដោយមេរោគ​ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា​ សូមអញ្ជេីញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។

ក្នុងករណីគ្រូពេទ្យពិនិត្យឃេីញថាចូលករណីសង្ស័យ​ដែលតំរូវឱ្យយកវត្ថុ​ ឬតំរូវឱ្យសំរាកពេទ្យ​ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វេីតេស្តរកមេរោគ​ COVID-19​ ឬតំលៃព្យាបាលអ្នកជំងឺដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19​ នោះទេ ។ ការអនុវត្តន៍នេះ​ នឹងធ្វេីឡេីងទាំងជនជាតិខ្មែរ​ និងជនជាតិបរទេសទាំងអស់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ ​»។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និងធ្វើការចែករំលែកឱ្យបានយល់ដឹងទាំងអស់គ្នា៕


4619

87530744_2487416791363845_4151493337951502336_n

88321472_2487416754697182_6114289522457968640_o

88429766_2487436381361886_2596686048331300864_n

89118592_2487416708030520_3798908524751224832_n