ជួយគ្នាក្នុងគ្រាមានអាសន្ន ! បងស្រីម្នាក់ប្រកាសចែកអាកុលដោយមិនគិតប្រាក់ដល់បងប្អូនដែលរស់នៅខេត្តសៀមរាប !

ដូចប្រិយមិត្តបានដឹងហើយថាប្រទេសកម្ពុជាគឺមានបុរសម្នាក់ហើយដែលបានឆ្លងមេរោគ COVID-19 ហើយនៅឯខេត្តសៀមរាប ស្របពេលនេះដែរក្រសួងសុខាភិបាលក៏ដូចជាប្រមុខដឹកនាំលោកក៏បានយកចិត្តទុកដាក់លើបញ្ហានេះផងដែរ ។

ហើយក្នុងនេះដែរវិធីដែលអាចការពារខ្លួនយើងបានគឺត្រូវរស់នៅប្រកបដោយអនាម័យ ពាក់ម៉ាស់ក៏ដូចជាទឺកលាងដៃដើម្បីការពារខ្លួនរបស់យើងដែលក្រសួងបានចេញសេចក្ដីប្រកាសរួចមកហើយ ។

ក្នុងកំឡុងពេលនេះដែរយើងក៏បានឃើញម្ចាស់គណនីហ្វេសបុកម្នាក់ដែលមានឈ្មោះថា Rothkanha Play បានសរសេរបង្ហោះដូចតទៅ ៖

Screenshot (70)

“អាកុលឡើងថ្លៃ១កានជិត១០០ដុល្លារ ហើយបើគេលក់១ដបទឹកសុទ្ធ កន្លះលីត្រ៩០០០រៀល អាណិតតែបងប្អូនប្រជាជនខ្លះគ្នាអត់លុយមិនដឹងបានអាកុលពីណាមកលាងសំអាតដៃ។ តែឥឡូវអ្នកសៀមរាបគ្នាយើងកុំបារម្ភ ខ្ញុំចែកFreeអាចមកយកបាននៅហាងSR Angkor coffeeបានណាបងប្អូនប្រជាជនខ្មែរយើង។ ចាប់ពីម៉ោង២ថ្ងៃហ្នឹងតទៅអាចមកយកបានចែកជូនបងប្អូនម្នាក់កន្លះលីត្រ។ ត្រូវលាងសំអាតដៃនិងថែសុខភាពទាំងអស់គ្នាណាបងប្អូនខេត្តសៀមរាបយើង” ។


85105301_2246339708993728_1737413643890327552_o

89035917_2270793573215008_5585062557028188160_n (1)

ដូច្នេះហើយបើបងប្អូនខ្វះខាតអ្វីអាចទៅទទួលយកបានដោយពុំគិតប្រាក់នោះទេ នៅឯខាងខេត្តសៀមរាបផ្ទាល់ ៕

88325782_2270793479881684_4105807981277347840_n