សន្និសីទកាសែតអំពី ជំងឺ COVID-19 ត្រូវ លុប ចោលដោយ សារ COVID-19

ក្រុមប្រឹក្សាទំនាក់ទំនងបរទេស បានលុបចោលនូវតុមូលមួយដែលមានឈ្មោះថា “ Doing Business Under Coronavirus ” ដែលគ្រោងធ្វើនៅថ្ងៃសុក្រក្នុងទីក្រុងញូវយ៉ក ដោយសារការរីករាលដាលនៃការឆ្លង។ CFR ក៏បានលុបចោលសន្និសីទដោយផ្ទាល់ផ្សេងទៀតដែលត្រូវបានកំណត់ពេលចាប់ពីថ្ងៃទី ១១ ខែមីនា ដល់ ថ្ងៃទី ៣ ខែមេសា រួមទាំងតុមូលនៅញូវយ៉ក និងវ៉ាស៊ីនតោន និងព្រឹត្តិការណ៍ជាតិផ្សេងទៀតនៅសហរដ្ឋអាមេរិក។

Photo_2020 03 11_04 28 27

CFR កំពុងចូលរួមក្នុងបញ្ជីប្រមូលផ្តុំ ដែលត្រូវបានលុបចោល ឬពន្យារពេលដ៏វែង រួមមានការតាំងពិព័ណ៌រថយន្តប្រចាំឆ្នាំនៅញូវយ៉ក។ សមាគមអ្នកចែកចាយរថយន្តនៅញូវយ៉ក បាននិយាយនៅថ្ងៃអង្គារនេះថា ការតាំងពិព័រណ៍រថយន្តនឹងត្រូវបានរៀបចំឡើងវិញនៅចុងខែសីហា។

ព្រឹត្តិការណ៍នានានៅទីក្រុងមេនញូវយ៉ក កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ ដោយសារតែការកើនឡើងនៅក្នុងករណីនានានៅក្នុងទីក្រុង និងជាពិសេស ការផ្ទុះឡើងនៅជាយក្រុង New Rochelle។ លោក Andrew Cuomo អភិបាលខេត្តបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឆ្មាំជាតិ នឹងត្រូវបានបញ្ជូនទៅទីក្រុងដើម្បីជួយបិទកន្លែងប្រមូលផ្តុំសាធារណៈក្នុងគោលបំណងដើម្បីកាត់បន្ថយការរាលដាលនៃជំងឺនេះ។

800x 1

នៅទូទាំងសហរដ្ឋអាមេរិក ការរីករាលដាលនៃវីរុសបានធ្វើឱ្យព្រឹត្តិការណ៍ក្រុមហ៊ុនធំ ៗ ជាង ៥០ មានការចូលរួមប្រមាណជិត ១ លាននាក់នេះ ត្រូវបានផ្អាក នេះបើយោងតាមទិន្នន័យដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Bloomberg៕