គ្រូបង្វឹកក្រុមបាល់ទាត់ Arsenal លោក Mikel Arteta ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស COVID-19 ! – Kalib9 កីទ្បា ក្រៅស្រុក ជីវិតកម្សាន្ត | Pelklas

គ្រូបង្វឹកក្រុមបាល់ទាត់ Arsenal លោក Mikel Arteta ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស COVID-19 !

អង់គ្លេស : លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់មានមូលដ្ខានទ័ពនៅឯទីក្រុង ឡុងហ៍ Arsenal ត្រូវបាបគេរកឃើញថាមានផ្ទុកវីរុស​ COVID-19 ក្នុងព្រឹកថ្ងៃទី ១៣ ខែ មីនា នេះ ។

ក្រុមកាំភ្លើងធំ Arsenal បានបិទកន្លែងហ្វឹកហាត់របស់ពួកភ្លាម ហើយបុគ្គលិកក្លឹបដែលមានទំនាក់ទំនងជាមួយនឹង Arteta ពេលនេះនឹងត្រូវនៅដាច់ដោយឡែកពីគេ។

ស្របពេលនេះដែរក្របខ័ណ្ឌ Premier League នឹងរៀបចំ "ការប្រជុំក្លិបបន្ទាន់មួយ" នៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីការប្រកួតនាពេលអនាគត។

Hi Res Fa5d9e7dff44b6058affcb4d3f5f18d1_crop_north

Arteta ដែលមានអាយុ ៣៧ ឆ្នាំគាត់បាននិយាយថា៖

«នេះពិតជាគួរឱ្យខកចិត្តណាស់ ។ ខ្ញុំបានធ្វើតេស្តបន្ទាប់ពីមានអារម្មណ៍មិនល្អ។ ខ្ញុំនឹងទៅកន្លែងធ្វើការភ្លាមៗនៅពេលដែលខ្ញុំត្រូវបានអនុញ្ញាត ពីសំណាក់ក្រុមគ្រូពេទ្យ ”។

ក្រុម Arsenal រំពឹងថាដូចគ្នាថានឹងមាន​ “ ចំនួនប្រជាជនដ៏ច្រើន” នឹងនៅដាច់ដោយឡែកពីគេដោយរាប់បញ្ចូលទាំង“ ក្រុមជម្រើសដំបូងពេញលេញរបស់ Arsenal ផងដែរ ” ។

0_GettyImages 1210974325

គួរបញ្ជាក់ផងដែរថាក្លឹប Arsenal ត្រូវប្រឈមមុខនឹង Brighton ក្នុង Premier League នៅកីឡដ្ឋាន Amex នៅថ្ងៃសៅរ៍  ប៉ុន្តែ Brighton បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានរបស់ Arteta ដោយប្រកាសថាការប្រកួតត្រូវបានបញ្ឈប់ ៕

ប្រភព ៖ BBC Sport

0_GettyImages 1191153156

1194113148.jpg.0