ដូចយើងបានដឹងរួចមកហើយថា វីរុសកូរ៉ូណា Covid-19 បាននឹងកំពុងរាលដាលលើប្រទេសជាច្រើនពាសពេញពិភពលោក មិនថាមន្ត្រី ថ្នាក់ដឹកនាំ តារាល្បីៗ និងតារាបរទេសលំដាបទេ ក៏មិនចៀសមិនផុតពីវីរុសឆ្លងនេះដែរ។
កាន់តែភ្ញាក់ផ្អើល ពេលនេះនៅក្នុងប្រទេសថៃ មានព័ត៌មានរំជើបរំជួលមួយឱ្យដឹងថា តារាថៃល្បី លោក Matthew Deane Chanthavanij ដែលជាតារាចម្រៀង និងតារាសំដែង ដ៏ល្បីឈ្មោះ កូនកាត់ថៃ-អូស្ត្រាលី សញ្ជាតិថៃ បានឆ្លងវីរុស Covid-19 កូវីដ-១៩ នេះហើយ។
នេះបើយោងតាម Instagram ផ្លូវការរបស់លោកមុននេះបន្តិចបានឱ្យដឹង ពីសុខភាពរបស់លោកប្រាប់ទៅដល់អ្នកគាំទ្រទាំងអស់របស់លោកពីបញ្ហានេះ ថាលោកកំពុងតែផ្ទុកវីរុសនេះ ហើយសំរាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកក្នុងរយៈពេល២ ឬ៣ថ្ងៃនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងកុំភ្លេចតាមដានសុខភាព ឬតេស្តរកវីរុស Covid-19 ផង។
គួរឱ្យដឹងផងដែរថា ចំពោះព័ត៌មានថា តារារូបនេះឆ្លងមកពីអ្នកណា ឬបណ្តាលពីការធ្វើដំណើរក្រៅប្រទេសឬយ៉ាងណានោះ លោកមិនទាន់បានបញ្ជាក់ឱ្យបានច្បាស់នៅឡើយនោះទេ៕