ក្រសួងចេញសេចក្ដីប្រកាស ថា កូន ពីរនាក់របស់ជនជាតិកាណាដា គឺមិនមានផ្ទុក COVID-19 ទេ !

កាលពីព្រឹកថ្ងៃទី ១៤ ខែ​ មីនា នេះក្រសួងបានប្រកាសបិទសាលារៀន CIS ដែលជាកន្លែងរបស់បុរសជនជាតិកាណាដា បង្រៀនហើយក្រសួងក៏បានយកសំណាកអ្នកដែលបានប៉ះពាល់ និងដោយប្រយោលទៅធ្វើតេស្តហើយ លទ្ធផលនោះគឺ កូនទាំង ២ របស់ជនជាតិកាណាដានោះគឺមិនមានផ្ទុក COVID-19 នោះទេ ។

នេះបើយោងតាមការបង្ហោះសាររបស់ក្រសួងបានរៀបរាប់ថា៖

Screenshot (75)

កូន២នាក់របស់ជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានកូវីដ១៩នោះ​ មានតេស្តអវិជ្ជមានវីរុសកូវីដ១៩​ ៖

សូមជម្រាបជូនសាធារណជនទាំងអស់​ឲ្យបានជ្រាបថា​ លទ្ធផលតេស្តលេីកូនបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំដែលវិជ្ជមានវីរុសកូវីដ១៩នោះ​ គឺ​ អវិជ្ជមាន​ គិតត្រឹមម៉ោង១២:៣០នាទី​ នៃថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២០នេះ។ សូមបងប្អូនរក្សាភាពហ្នឹងនរ​ កុំភ័យពេក​ ការបារម្ភលេីសុខភាពជាការត្រឹមត្រូវ​ ក៏ប៉ុន្តែ​ យេីងត្រូវយល់ដឹងថា​ មិនទាន់មានករណីឆ្លងនៅក្នុងសហគមន៌នៅឡេីយទេ។ មានតែករណីនាំចូលលេីជនបរទេសផ្សេងៗ​ ហេីយនិងការឆ្លងពីបុគ្គលជនជាតិជប៉ុនមកបុគ្គលជនជាតិខ្មែរអាយុ៣៨ឆ្នាំតែម្នាក់ប៉ុណ្ណោះនៅខេត្តសៀមរាប​ ដែលគាតមានសុខភាពធម្មតាបច្ចុប្បន្ននេះ​ គិតត្រឹមម៉ោងនិងថ្ងៃខែឆ្នាំខាងលេីនេះ។ ក្រុមការងារកំពុងបន្តកិច្ចការសំខាន់ៗទៀតយ៉ាងសកម្ម​ ហេីយក្រសួងនឹងបន្តធ្វេីបច្ចុប្បន្នភាពជូនសាធារណជនបន្ថែមទៀត​ បេីមានការវិវត្តន៌ថ្មីណាមួយ។ សូមអរគុណ

ព័ត៌មានទទួលបានពី៖

លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕

W1240 P16x9 Or_vandine

11539083_897029297002844_6192403818748673738_o