គិតមកត្រឹមថ្ងៃទី ១៦ ខែ មីនា នេះ ប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស COVID-19 ចំនួន ១២ នាក់ហើយស្របពេលដែលប្រទេសធំៗនៅអុឺរ៉ុបគឺមានប្រកាសអាសន្នដោយសារមានអ្នកឆ្លងច្រើនលើសលប់ ។
ក្នុងថ្ងៃដដែលនេះដែរបុរសជាជនជាតិខ្មែរឥស្លាមចំនួន៣នាក់ ដែលបានមកពីចូលរួមកម្មវិធីបុណ្យសាសនាមួយនៅប្រទេសម៉ាឡេស៊ី ពេលនេះត្រូវបានមន្ត្រីសុខាភិបាលខេត្តកោះកុងយកសំណាកមកពិសោធន៍ នៅឯវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីស្វែងរកថាតើមានផ្ទុកវីរុស COVID-19 ដែរឬអត់ ៕