អត្ថបទវិភាគ ៖ ក្រោយភ្លៀងមេឃស្រឡះ​ ! ពិភពលោកគឺកំពុងដើរទៅរកការងើបឡេីងម្ដងទៀត ក្រោយ COVID-19 វាយលុក !

ព្រឹកនេះបានទទួលព័ត៌មានពីទីក្រុង​ Wuhan ពីសារព័ត៌មាន​ DailyMail បានបង្ហាញទិន្នន័យថាទីក្រុង​ Wuhan ដែលជាទីក្រុងផ្ទុះ​ Covid-19​ មុនគេគឺពេលនេះស្ទើរតែគ្មានការកើនឡើងអ្នកឆ្ឯលងវីរុសនេះទៀតទេក្នុងទីក្រុង Wuhan  ឯ គ្រូពេទ្យដែលស័្មគ្រស្លាប់ពេលនេះបានត្រឡប់ទៅស្រុកកំណេីតរៀងៗខ្លួនវិញហេីយ ។

ចំណែកអ្នកស្រី​ Chen Wei ឧត្ដមសេនីយ៍របស់ចិន​ បានពិសោធន៍ជោគជ័យលេីវ៉ាក់សាំង​ ការពារ​ Covid-19 ស្របពេលដែលជប៉ុននិង​អាមេរិក​ កំពុងដុតដៃដុតជេីងជួយគ្នាទៅវិញទៅមក ។

នៅអាសុីផ្ទុះទាំងកម្ពុជា​ ទាំង​ ម៉ាឡេដោយសារមានការចម្លងដោយសារពិធីបុណ្យសាសនាធ្វេីឱ្យរីករាលដាលស្ទេីរពេញម៉ាឡេសុី​ ក៏ដូចជាគ្រោះថ្នាក់ដល់អាសុីអាគ្នេយ៍ ។

អុឺរ៉ុប​ អុីតាលី​ ដាក់ប្រទេសខ្លួនជាប្រទេសអាសន្ន​ ក្លាយជាប្រទេសដែលមានអ្នកឆ្លងខ្លាំងជាងគេបន្ទាប់ពីចិន​ មានអ្នកស្លាប់​ ១​ ថ្ងៃ​ រហូតដល់​ ៥០០​ នាក់​ ដែលជាប្រវត្តិសាស្រ្ដរបស់​ អុីតាលី​ ធ្វេីឱ្យស្ថានការណ៍របស់​ អុឺរ៉ុបដុនដាបទោះបីជា​ បណ្ដាប្រទេសទាំងអស់នេះជាប្រទេសមហាអំណាចក្ដី​ ។

កម្មវិធីធំៗត្រូវបានលេីកពេលវេលា​ បាល់ទាត់​ Euro ក៏ដូច​ជា​ Copa America ដែលជាព្រឹត្តិការណ៍បាល់ទាត់ល្បីល្បាញប្រចាំទ្វីបនីមួយៗក៏ត្រូវបានពន្យា​រពេល ខ្សែភាពយន្តធំៗដែលប្រិយមិត្តរង់ចាំក៏បានប្ដូរថ្ងៃកំណត់​ ។

Wuhan 1584029725

កីឡាករបាល់ទាត់​ តួសម្ដែង​ ក៏ដូចជា​ មន្រ្ដី​ ក៏ឆ្លង​ នេះសបញ្ជាក់ថា​ ពិភពលោកជួបគ្រោះធំខ្លាំង​ ស្លាប់ជិត​ ៨០០០នាក់​ និង​ ឆ្លង​រហូតដល់​ ២០០០០០​ មុឺននាក់ជាង​ ដែលជាទិន្នន័យមួយបំភ័យពិភពលោកបន្ទាប់ពី​ផ្ដាសាយបក្សី​ សម្លាប់អាយុជីវិតមនុស្សអស់​ ១០០លាននាក់​ និង​ ឆ្លង​ ដល់​ ៣០០លាននាក់​ ។

Unnamed

ស្ថានការណ៍ចុងក្រោយនេះទាំង​ អុឺរ៉ុប​ ក៏ដូចជា​ អាមេរិក​ អាសុីអាគ្នេយ៍​ ទប់ស្កាត់ជាប់ វ៉ាក់សាំងដែលជោគជ័យបានចែកចាយ​ ពិភពលោកវិលទៅរកសភាពដេីមវិញផែនដីដ៏ស្រស់បំព្រង​ ត្រលប់មកវិញ​ កន្លែងស្អាតៗនៅជុំវិញពិភពលោកកំពុងរង់ចាំភាពស្រស់បំព្រងស្វាគមន៍មនុស្សជាតិយេីងទៅកំសាន្ត​ ៕

រក្សាសិទ្ធដោយ ៖ Kalib9

_110943179_22f8968a E06a 42f5 8f4f 56eeda6a4671

Medical Staff Members Wave To A Recovered Patient At A Makeshift Hospital For The Covid 19 Coronavirus Patients In Wuhan 1583724044764 10

29VIRUS REINFECT1 ArticleLarge

CHINA HEALTH VIRUS