ស្គាល់ទេ សុខា ដែលល្បីថាជាតារា ​Tik Tok អួតជាកូនផ្កាយ៣ ពេលនេះ​ត្រូវបានអធិការដ្ឋាននគរបាលក្រុងសួង ហៅមកធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ (មានវីដេអូ)

មួយរយៈមុននេះវីដេអូខ្លី ​របស់អ្នកលេង ​Tik  Tok  ម្នាក់បានធ្វើឱ្យកក្រើកពេញហ្នឹង  ដោយសារតែសម្តីអួតអាងហួសហេតុថាខ្លួនគឺជាកូនលោកផ្កាយ ​៣ និងមានបំណងយកកាំភ្លើងបាញ់អ្នកបានជេរប្រមាថខ្លួន។

វីដេអូអ្នកលេងបណ្តាញសង្គមម្នាក់នេះ  ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ  សុខា ​(Sokha)  ត្រូវបានគេចែករំលែកជាច្រើនដោយអ្នកខ្លះមានការចែករំលែកជាការកម្សាន្ត ​អ្នកខ្លះក៏បានជេរ  និងស្តីបន្ទោសទៅវិញនូវពាក្យសម្តីមិនសមគួររបស់ខ្លួន។

92317267_2554896938098448_7396934316602687488_o

រហូតមកដល់ថ្ងៃទី ​១០ ​ខែមេសា ​ឆ្នាំ ​២០២០ នេះ ​សុខា ​ក៏ត្រូវបានអធិការដ្ឋាននគរបាលក្រុងសួង ដែលមានលោក ឈន សុធន អធិការ បានហៅមកសាកសួរ និងធ្វើកិច្ចសន្យាអប់រំ ​នូវកំហុសឆ្គងរបស់ខ្លួន ​ថែមទាំងសារភាពថាខ្លួនមិនមែនជាកូនផ្កាយ៣ ​និងមានកាំភ្លើងឡើយ។

92701404_2554928644761944_3525631575456743424_o

ក្រោយពីបានសារភាពទោសកំហុស ​សុខា ក៏បានរៀបរាប់ថា  ខ្លួននឹងបង្កើតគណនី ​(Account)  ថ្មី សម្រាប់លេង ​ដោយមានជាការអប់រំជំនួសវិញ។

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Photo_2020 04 10_16 20 55