ដោយសារតែវីរុស Covid-19 គឺជារោគរាតត្បាតជាសកល ធ្វើឱ្យមនុស្សជាច្រើនបង្ខំចិត្តស្នាក់នៅក្នុងផ្ទះដើម្បីការពារការឆ្លងវីរុសមួយនេះ ហ្វេសប៊ុកក៏បានបញ្ចេញរូប Emoji ថ្មី ដើម្បីបង្ហាញនូវអារម្មណ៍ក្តីស្រលាញ់ និងព្រួយបារម្ភចំពោះមនុស្សជុំវិញ។
ប៊ូតុងរូបថ្មីមួយគឺស្ថិតនៅក្នុងកម្មវិធី App ហ្វេសប៊ុកជារូប «ឱប» មានរូបរាងជាមនុស្សកំពុងឱបបេះដូងដែលបង្ហាញពីក្ដីស្រឡាញ់និងព្រួយបារម្ភ ដែលប្រើសម្រាប់បង្ហាញការគាំទ្ររបស់អ្នក ទៅកាន់មិត្តភក្តិនិងក្រុមគ្រួសារ ក្នុងកំឡុងពេលមានជំងឺរាតត្បាតសកល។
ចំណែករូបមួយទៀត ជា បេះដូងមានរំញ័រពណ៌ស្វាយ ជា Emoji នៅក្នុងកម្មវិធី Messenger ហ្វេសប៊ុក តែដើម្បីបង្ហាញវាយើងត្រូវសង្កត់សារមួយឱ្យជាប់ ដើម្បីជ្រើសរើសប៊ូតុងសំដែងអារម្មណ៍ រួចជ្រើសរើសប៊ូតុងបេះដូង និងសង្កត់លើវាឱ្យជាប់។
គួរឱ្យដឹងផងដែរថារូប Emoji ថ្មីទាំងពីរនេះ មិនទាន់ត្រូវបានគេដាក់ប្រើប្រាស់នៅឡើយទេ ដោយតាមប្រភពព័ត៌មានបានឱ្យដឹងថា នឹងដាក់ជាផ្លូវការនៅសប្តាហ៍ក្រោយនេះ៕
ប្រភព៖ Techcrunch