អ្នកមានភាគច្រើន គេមិនសន្សំលុយទុកក្នុងធនាគារទេ គេយកលុយវិនិយោគលើរឿងទាំង៤នេះ

និយាយចំពោះអ្នកមាន ពេល​មាន​លុយ​ គេមិន​សូវ​កាន់​លុយ​ ឬយកលុយទៅសន្សំក្នុងធនាគារឡើយ តែផ្ទុយទៅវិញ គេចូលចិត្តយកលុយទៅវិនិយោគ​លើ៤​ចំណុច​ខាងក្រោមនេះ។

១. វិនិយោគលើសមត្ថភាពផ្ទាល់ខ្លួន

ពេលអ្នកមានលុយ ត្រូវវិនិយោគលើសមត្ថភាពខ្លួនឯងជាមុនសិន ព្រោះនេះនឹងជួយឱ្យអ្នករកលុយបានច្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ អ្នកគួរតែវិនិយោគលុយក្នុងការសិក្សា ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នក ដើម្បីជួយអ្នកឱ្យក្លាយជាមនុស្សម្នាក់ដែលកាន់តែអស្ចារ្យ និងមានទេពកោសល្យ។ នៅពេលដែលអ្នកមានចំណេះដឹង និងបទពិសោធន៍ វាគ្រាន់តែជាបញ្ហានៃពេលវេលាមុនពេលដែលអ្នករកលុយបានច្រើន។

វិនិយោគលើជំនាញខ្លួនឯង ពីការទំនាក់ទំនង ការលក់ ភាសាបរទេស ព័ត៌មានទូទៅ ចំណេះដឹងផ្សេងៗ ... អ្វីដែលអ្នកគិតថាមានប្រយោជន៍ ហើយល្អ វាច្បាស់ជាប្រមូលនូវប្រាក់ចំណូល និងប្រយោជន៍ជាច្រើនត្រឡប់មកឱ្យអ្នកវិញ។

Image_2021 11 16_122014

២. ស្វែងរកឱកាសអាជីវកម្មរកលុយ

ចាប់ផ្តើមដោយការបង្កើនប្រាក់ចំណូលរបស់អ្នក។ អ្នកអាចវិនិយោគលើអាជីវកម្ម ឬវិនិយោគលើទីផ្សារដែលអ្នកប្រាកដថានឹងទទួលបានផលចំណេញសម្រាប់អ្នក។ អ្នកអាចសម្ដៅលើការវិនិយោគលើមាស ប្រាក់ដុល្លារ អចលនទ្រព្យ ឬអាជីវកម្មដែលអ្នកដឹងច្បាស់។ ចាស់ៗតែង​និយាយ​ថា "មិនធ្វើវិនិយោគ មិនអាចក្លាយជាអ្នកមានទេ"។ ដូច្នេះហើយ បើអ្នកចង់ក្លាយជាអ្នកមាន អ្នកត្រូវតែវិនិយោគ និងរកស៊ីឱ្យបានច្បាស់លាស់ ទើបមានឱកាសក្លាយជាអ្នកមាន។

ការក្លាយជាអ្នកមានជាមួយនឹងការវិនិយោគផ្សេងៗគ្នាជាច្រើន ដើម្បីការពារខ្លួនអ្នកពីហានិភ័យនៃសង្គម។ ប្រសិនបើអ្នកគ្រាន់តែចង់ដាក់ប្រាក់នៅក្នុងធនាគារ ដើម្បីបានការប្រាក់ អ្នកមិនអាចក្លាយជាអ្នកមានបានឡើយ។

Image_2021 11 16_122113

៣. វិនិយោគលើសុភមង្គលផ្ទាល់ខ្លួន

ពេល​មាន​លុយ​កុំ​រិះថាំក្នុងការចំណាយ​បន្តិចបន្តួច ​ដើម្បី​ផ្តល់​សុភមង្គល​ដល់​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន។ មិននឹកស្មានថា ហេតុអ្វីបានជាមានមហាសេដ្ឋីច្រើនម្លេះ ដែលចូលចិត្តធ្វើកិច្ចការសប្បុរសធម៌ ព្រោះពេលសល់ច្រើន ការចំណាយបែបនេះ នឹងនាំសេចក្តីសុខដល់អ្នកដទៃ ក៏នាំឱ្យខ្លួនមានសេចក្តីសុខដែរ។ កុំ​ទុក​តែ​លុយ​ហើយ​ធ្វើ​ខ្លួន​ជា​ទាសករ​របស់​វា។

ព្រោះ​លុយ​មាន​ន័យ​តែ​ពេល​ដែល​គេ​ចរាចរ​ និង​ចាយតែប៉ុណ្ណោះ។ ហើយ​លុយ​ដែល​នៅ​កន្លែង​មួយ​នឹង​មិន​មែន​ជា​លុយ​ឆ្លាត​នោះ​ទេ។ ការ​និយាយ​នោះ​មិន​មែន​មាន​ន័យ​ថា​អ្នក​នឹង​ចំណាយ​ទាំង​អស់ មិន​បាច់​សន្សំ​ពេល​ឈឺ​នោះ​ គឺ​ខុស​ទាំង​ស្រុង។ អ្នកគួរតែថ្លឹងថ្លែងការសន្សំ និងចំណាយ ដើម្បីជីវិតរីករាយ។

Image_2021 11 16_122207

៤. វិនិយោគលើសុខភាពរបស់អ្នក

ការរកលុយ គឺដើម្បីរីករាយនឹងជីវិត ប៉ុន្តែអ្នកមិនត្រូវភ្លេចរឿងមួយនេះឡើយ នោះគឺ សុខភាព សុខភាព គឺជារឿងសំខាន់បំផុត។ បើ​អ្នក​ឈឺ មាន​ផ្ទះ​តែ​ចូល​ពេទ្យ​ជា​ញឹក​ញាប់ អ្នក​មិន​សប្បាយ​ចិត្ត​ទេ។ អ្នកគួរតែវិនិយោគលើសុខភាពរបស់អ្នក ព្រោះសុខភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលគ្មានលុយអាចទិញបាន៕

ប្រភព ៖ Phunutoday / Knongsrok