តាមហោរាសាស្រ្ត ២២-២៨ វិច្ឆិកា ម្ចាស់ឆ្នាំទាំង ៣ ត្រៀមសោរចាក់បើកឃ្លាំងទ្រព្យ កើបលុយហូរចូលដូចទឹក – Kalib9 ជីវិតកម្សាន្ត ជំនឿ | Pelklas

តាមហោរាសាស្រ្ត ២២-២៨ វិច្ឆិកា ម្ចាស់ឆ្នាំទាំង ៣ ត្រៀមសោរចាក់បើកឃ្លាំងទ្រព្យ កើបលុយហូរចូលដូចទឹក

រាប់​ចាប់​ពី​ថ្ងៃទី ២២ ដល់ ២៨ វិច្ឆិកា ឆ្នាំ ២០២១ អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​មាន​រាសី​ឡើង​ខ្ពស់ ជួយ​ឲ្យ​ជីវិត​របស់​ពួក​គេ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ច្រើន​លើសលប់៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ)

1

ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​មិន​ចេះ​នៅ​ទំនេរ​ទេ ដោយ​ចូលចិត្ត​ឲ្យ​ខ្លួន​ឯង​រវល់​ជាប់​ខ្លួន​ជា​និច្ច។ ពួក​គេ​ជា​មនុស្ស​ដែល​មិន​អង្គុយ​រង់ចាំ​សំណាង ហើយ​ជឿ​ថា​ បើ​ខំ​នោះ​ជីវិត​នឹង​មាន​បាន​ជា​មិន​ខាន។

តាម​ហោរាសាស្ត្រ ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ឆ្លូវ នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​ជីវិត​នៅសប្តាហ៍ថ្មីខាងមុខនេះ។ ចាប់​ពី​ពេល​នេះ​ទៅ ពួក​គេ​នឹង​មាន​ទ្រព្យហូរ​ចូល​ជា​ច្រើន ហើយ​អាជីព​ការងារ និង​ជំនួញ​ក្នុង​ដៃ ក៏​នឹង​មាន​ការ​រីកចម្រើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់។

អ្នក​កើត​ឆ្នាំ​ច (ឆ្កែ)

2

មនុស្ស​ដែល​កើត​ឆ្នាំ​ច ភាគ​ច្រើន​ជា​មនុស្ស​ដែល​ស្មោះត្រង់ ចូលចិត្ត​ស្វែងរក​ឱកាស​ថ្មី ហើយ​ពួក​គេ​ពោរពេញ​ដោយ​មហិច្ឆតា​ចង់​មាន​ចង់​បាន ចង់​ទទួល​បាន​ភាព​ល្អឥតខ្ចោះ មិន​ធ្វើ​អ្វី​ដោយ​ភាព​មិន​ច្បាស់លាស់​ឡើយ។

តាម​ហោរាសាស្រ្ត​បាន​ដំណាល មក​ថា​ នៅកំឡុងសប្តាហ៍ចុងក្រោយនៃខែវិច្ឆិកា អ្នក​កើត​ឆ្នាំ​ច នឹង​មាន​ដំណើរការ​ជីវិត​រីក​ទៅ​មុន​យ៉ាង​រលូន។ អ្នក​មាន​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន ហើយ​បើ​ក្នុង​អាជីព​ការងារ អ្នក​ត្រៀម​នឹង​ទទួល​បាន​មុខងារ​ មុខ​តំណែង​ថ្មី​ទៅ ព្រោះ​ថ្នាក់​លើ​បាន​មើល​ឃើញ​ចាប់​អារម្មណ៍​លើ​សមត្ថភាព​និង​ការ​ខិតខំ​របស់​អ្នក​ហើយ។

អ្នក​កើត​ឆ្នាំ​ខាល (ខ្លា)

3

មនុស្ស​ដែល​កើត​ឆ្នាំ​ខ្លា ច្រើន​តែ​រឹងមាំ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ និង​ជា​មនុស្ស​ចូលចិត្ត​សម្លឹង​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត។ ពួក​គេ​ភាគ​ច្រើន​មាន​មហិច្ឆតា​មិន​ចង់​បាត់បង់ ហើយ​ការ​ខិតខំ​អ្វី​គឺ​សម្លឹង​ចង់​បាន​ផល និង​មាន​ទាស់​ចិត្ត​ខ្លាំង​បើ​វា​បរាជ័យ​ដោយ​ចៃដន្យ​ណា​មួយ។

ឆ្លងកាត់កំឡុងថ្ងៃទី ២២-២៨ វិច្ឆិកា តាម​ហោរាសាស្រ្ត​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ខាល​នឹង​មាន​ការ​ប្រែប្រួល​ច្រើន​ក្នុង​ជីវិត ដោយ​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​ដៃ​គូ​សហការ​ក៏​នឹង​ឃើញ​ការ​រីកចម្រើន​ច្រើន ហើយ​ជា​ពិសេស​គឺមួយខែចុងក្រោយ ចូលដល់ខែធ្នូទៀត បញ្ហា​អ្វី​ក៏​អ្នក​អាច​ដោះស្រាយ​ចេញ​ដែរ ពោល​បញ្ហា​នឹង​ក្លាយ​ទៅ​ជា​លាភ​សម្រាប់​អ្នក​វិញ​នៅ​រយៈ​ពេល​នោះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក