ទេពកោសល្យបំភាន់ភ្នែកនៃកម្រាលឥដ្ឋនេះ អាចធ្វេីអោយយេីងអត់ហ៊ានដេីរកាត់

ចូរមើលកំរាលការ៉ូនេះដោយប្រុងប្រយ័ត្ន។ តើមានប្រហោងធំៗមែនឬទេ? មិនមែនទេ វាគឺរាបស្មើ ហើយត្រូវបានគេរចនាឡើងដើម្បីបញ្ឈប់អ្នកមិនអោយដើរចូលបន្ទប់តាំងពិព័រណ៍របស់ក្រុមហ៊ុន Casa Ceramica ដែលជាក្រុមហ៊ុនផលិតក្បឿងពីទីក្រុង Manchester ប្រទេសអង់គ្លេស។

មូលហេតុដែលមនុស្សរត់ចូលទៅបន្ទប់តាំងបង្ហាញក្នុងល្បឿនលឿនជំនួសឱ្យការដើរ មិនត្រូវបានគេពន្យល់នោះទេ។ អ្វីដែលយើងដឹងគឺថាក្រឡាការ៉ូរបស់ពួកគេល្អណាស់ដែលមនុស្សមិននៅរង់ចាំមើល។

លោក Duncan Cook ដែលជាម្ចាស់នៃ Casa Ceramica បានបង្ហោះវីដេអូអំពីខ្លួនគាត់ផ្ទាល់នូវ “ការដេីរកាត់កំរាលឥដ្ឋ” បន្ទាប់មកបង្ហាញឱ្យឃើញថាវាពិតជាមិនហ៊ានប្រហោងអ្វីទេ គឺវារៀបស្មេីរ។

យើងគិតថាកម្រាលឥដ្ឋនេះមើលទៅអស្ចារ្យណាស់ អាចធ្វេីអោយយេីងង្វេងស្មារតីបន្តិចដែរ។

Wavy Floor 01

Wavy Floor 02

Wavy Floor 03

Wavy Floor 04

Wavy Floor 05

Wavy Floor 06

ប្រភព៖ BoredPanda