ឆាប់បញ្ឈប់ការទទួលទានអាហារ និងភេសជ្ជៈទាំងនេះភ្លាម!!! បើចង់ទទួលបានក្បាលពោះរាបស្មើ និងស្រឡូនស្រស់ស្អាត

ការទទួលបានក្បាលពោះរាបស្មើស្រស់ស្អាតលែងជាបញ្ហាដ៏លំបាកបំផុតទៀតហើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបញ្ឈប់ការទទួលទានអាហារ និងភេសជ្ជៈមួយចំនួនដូចខាងក្រោម ៖

១. ជៀសវាងការទទួលទានភេសជ្ជៈមានជាតិអាល់កុល ៖ គ្រឿងស្រវឹង គឺមិនត្រឹមតែបង្កើនចំណង់អាហាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំភ័ន្តផ្នែកមួយនៃខួរក្បាលដែលទទួលខុសត្រូវចំពោះអារម្មណ៍នៃភាពឆ្អែតទៀតផង។

២. បញ្ឈប់ការទទួលទានភេសជ្ជៈមានជាតិហ្គាសគ្រប់ប្រភេទ ៖ វាពិតជាពិបាកក្នុងការបោះបង់ចោលនូវទម្លាប់នៃការទទួលទានភេសជ្ជៈដែលមានជាតិកាបូណាត ឬភេសជ្ជៈមានជាតិហ្គាស ប៉ុន្តែប្រសិនបើអ្នកពិតជាចង់មានក្បាលពោះរាបស្មើស្រស់ស្អាតនោះអ្នកគួរតែឈប់ទទួលទានភេសជ្ជៈប្រភេទទាំងនេះឲ្យបាន។ ភេសជ្ជៈកំប៉ុង គឺមិនល្អសោះឡើយ ក៏ព្រោះសូម្បីតែភេសជ្ជៈដែលមានផ្ទុកកាឡូរីទាបក៏អាចបណ្ដាលឲ្យដំណើរការនៃការរំលាយអាហារចុះអន់ខ្សោយ និងថែមទាំងជំរុញរាងកាយឲ្យធ្វើការប្រមូលផ្ដុំជាតិខ្លាញ់មិនល្អទុកទៀតផង។

៣. កុំទំពារស្ករកៅស៊ូ ៖ នៅពេលអ្នកទំពារស្ករកៅស៊ូ ខួរក្បាលនិងក្រពះទទួលបានសញ្ញាបញ្ជាក់ឲ្យធ្វើការត្រៀមដើម្បីចាត់ចែងអាហារដែលចូលមក។ លើសពីនេះទៅទៀតនោះ គឺស្ករកៅស៊ូបង្កឲ្យក្រពះផលិត ឬបញ្ចេញជាតិអាស៊ីតច្រើនហួស ហើយជាលទ្ធផលអ្នកនឹងមានអារម្មណ៍ថាឃ្លាន។

៤. ទទួលយករបបអាហារដែលមានជាតិសូដ្យូមទាប ៖ អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់មិនត្រឹមតែបង្កគ្រោះថ្នាក់ខ្ពស់ចំពោះសុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏រក្សាសារធាតុរាវដែលរារាំងអ្នកមិនឱ្យបាត់បង់ជាតិខ្លាញ់ក្បាលពោះផងដែរ។ លើសពីនេះទៅទៀត អ្នកត្រូវចាំថា ស្ករ និងអំបិលគួរត្រូវបានកំណត់ត្រឹមបរិមាណតិចតួចបានហើយនៅពេលប្រើប្រាស់ទទួលទាន ជាពិសេសប្រសិនបើអ្នកមានជំងឺលើសឈាម។

៥. បញ្ឈប់ការទទួលទានអាហារ Fast Food ៖ Fast Food គឺជាប្រភេទនៃអាហារមានផ្ទុកទៅដោយកាឡូរីច្រើនលើសដែលវាមិនត្រឹមតែធ្វើឲ្យអ្នកធាត់ដុះក្បាលពោះប៉ុណ្ណោះទេ វាថែមទាំងបណ្ដាលឲ្យអ្នកជួបប្រទះនូវបញ្ហាសុខភាពជាច្រើនផ្សេងទៀតផងដែរ។

៦. បញ្ឈប់ការទទួលទានទឹកជ្រលក់ម៉ាយូណេស ៖ ក៏ព្រោះទឹកជ្រលក់ប្រភេទនេះមានផ្ទុកជាតិខ្លាញ់ដល់ទៅ ៨០ ភាគរយឯណោះ។

៧. បញ្ឈប់ការទទួលទានដំបូងបារាំងបំពង ៖ ដំឡូងបារាំងបំពង ក៏ដូចជាចំណីអាហារបំពងផ្សេងទៀតសុទ្ធតែបានស្រូបយកជាតិខ្លាញ់ឆ្អែតក្នុងពេលចម្អិន។ ប្រសិន

បើអ្នកបានទទួលទានចំណីអាហារដែលមានផ្ទុកជាតិខ្លាញ់ឆ្អែតច្រើននោះ គឺវាអាចបង្កផលប៉ះពាល់ដល់មុខងារខួរក្បាលរារាំងមិនឲ្យគិតខ្វល់ដល់ការឡើងទម្ងន់។

ហើយជាលទ្ធផលត្រឹមរយៈពេលខ្លីមួយអ្នកអាចនឹងទទួលទានដំឡូងបំពងអស់រហូតដល់ទៅ ៣០ ដំឡូងដោយមិនដឹងខ្លួន។

៨. បញ្ឈប់ការទទួលទានការ៉េម ៖ ការ៉េម គឺមានផ្ទុកជាតិស្ករច្រើនដែលមិនល្អចំពោះសុខភាព និងថែមទាំងធ្វើឲ្យអ្នកធាត់ដុះក្បាលពោះផងដែរ៕

ប្រភព ៖ Brightside