នេះជាឃាតកម្មដែលកើតលើលោក ស្មីត! តើនរណាជាឃាតករ? តោះមកហ្វឹកហាត់ខួរក្បាលទាំងអស់គ្នា!

ក្រៅស្រុក៖ តោះថ្ងៃនេះក្នុងស្រុកនាំបងៗទៅកម្សាន្តជាមួយនឹងសំនួរបែបល្បងប្រាជ្ញា សំរាប់ជាការធ្វើអោយខួរក្បាលយើងដើមបានស្រួល និងរំសាយនូវភាពតានតឹងប្រចាំថ្ងៃចោល។ ឆ្លើយសាកមើលតើត្រូវបានប៉ុន្មានសំនួរ?

តើនរណាជាអ្នកសំលាប់លោក Smith កាលពីថ្ងៃអង្គារ?

តើកាលពីថ្ងៃអង្គារ លោកស្រី Amy បានប្រទះឃើញសាកសពរបស់ប្ដីខ្លួន ហើយគាត់បានប្ដឹងប៉ូលិសរឺ? ពេលប៉ូលិសមកដល់បានរកឃើញថាលោក Smith គាត់មិនមែនទើបតែស្លាប់នោះទេ គឺស្លាប់តាំងពេលព្រឹកកាលពី ២ ថ្ងៃមុន។ តើនេះជាការស្លាប់ដោយគំនម? ចុះគំនមនេះមកពីណា?

ប៉ូលិសបានហៅជនសង្ស័យចំនួន ៤ នាក់ទៅសាកសួរ ៖

អ្នកទី ១ គឺលោកស្រី Amy Smith ជាភរិយាលោក Smith បានរៀបរាប់ថា ៖ នាងពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានទូរសព្ទទៅកាន់លោក Smith ឆាប់ជាងនេះ នាងប្រាប់ផងដែលថាបានឈ្លោះគ្នាជាមួយនឹងគាត់ នាងមិនបានដឹងទេថាគាត់ត្រូវបានគេសំលាប់បែបនេះសោះ។

អ្នកទី ២ លោក Rory ដែលជាចុងភៅ ៖ ខ្ញុំមិនបាននៅកន្លែងកើតហេតុនោះអស់រយៈពេល ១ អាទិត្យហើយ ដូច្នោះ ខ្ញុំមិនដឹងដែលថាមានរឿងអ្វីកើតឡើង លើលោក Smith។

អ្នកទី ៣ នាង Clara ដែលជាអ្នកបម្រើក្នុងផ្ទះ ៖ នៅព្រឹកថ្ងៃកើតហេតុនោះខ្ញុំ កំពុងតែនៅការិយាល័យ​ប្រៃសណីយ៍ ដូច្នោះខ្ញុំពុំនៅកន្លែងកើតហេតុបាននោះឡើយ។

អ្នកទី ៤ លោក Peter ជាមេកានៅក្នុងផ្ទះ ៖ ខ្ញុំពិតជាស្អប់គាត់មែន ខ្ញុំមិនលាក់បាំងទេ ប៉ុន្តែមុនថ្ងៃកើតហេតុមួយថ្ងៃខ្ញុំបានចូលរួមក្នុង ពិធីជប់លាងមួយ ហេតុដូចនេះនៅព្រឹកថ្ងៃកើតហេតុ ខ្ញុំបានដេកជ្រុល។ ខ្ញុំដឹងថាគាត់ត្រូវបានគេសំលាប់នោះទេ។

តើនរណាគឺជាឃាតកៈ?

មុននឹងសំរេចចិត្ត ចូរគិតឲ្យច្បាស់

ចម្លើយគឺ Clara ព្រោះតែនាងបាននិយាយថានាថ្ងៃកើតហេតុនោះនាងកំពុងតែស្ថិតនៅ ឯការិយាល័យ​ប្រៃសណីយ៍ ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ប៉ូលិសគឺលោក Smith បានគេសំលាប់នៅព្រឹកថ្ងៃអាទិត្យ ឯណោះ (កាលពី ២ ថ្ងៃ មុន ថ្ងៃដែលលោកស្រី Amy រកឃើញសាកសពរបស់លោក Smith)  គួរកត់សំគាល់ផងដែរ ព្រោះថ្ងៃអាទិត្យគឺខាងប្រៃសណីយ៍គេពុំធ្វើការនោះឡើយ។

លើរូបនេះគេសួរថា នរណាជាអ្នកសម្លាប់? (CLARA THE MAID)

ចំណាំ៖ ប្រសិនបើគាត់ត្រូវបានគេសម្លាប់តាំងពី២ថ្ងៃមុនថ្ងៃអង្គារ នោះច្បាស់ណាស់គឺចំថ្ងៃអាទិត្យ។ ហើយម្យ៉ាងទៀតខាងប្រៃសណីយ៍គឺគេពុំធ្វើការនោះឡើយ។

ដកស្រង់ចេញពីវីដេអូរបស់ Riddle Me This